អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងទូរស័ព្ទចល័តនិងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀតទាញយកសៀវភៅមគ្គុទេសក៍ប្រើប្រាស់មុខងារគ្រប់គ្រងទូរស័ព្ទចល័ត !

ចែករំលែក៖

ភ្នំពេញ, សេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងទូរស័ព្ទចល័តនិងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀតទាញយកសៀវភៅមគ្គុទេសក៍ប្រើប្រាស់មុខងារគ្រប់គ្រងទូរស័ព្ទចល័តនិងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត។ នេះបើយោងតាមសេចក្ដីជូនដំណឹងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ-អាករ លើមុខទំនិញប្រភេទទូរស័ព្ទចល័តនាំចូល គ្រប់ប្រភេទ និងស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា (អគរ) បានរៀបចំរួចរាល់នូវ មុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត នៃប្រព័ន្ធអេឡិចត្រូនិកគយ ដែលមានមុខងារសំខាន់ក្នុងការកត់ត្រា និងគ្រប់គ្រងលេខអត្តសញ្ញាណឧបករណ៍ចល័តអន្តរជាតិ (IMEI) នៃទូរស័ព្ទចល័តនិងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត ដែលបាននាំចូលដោយ បំពេញកាតព្វកិច្ចពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន។

ក្នុងន័យដូចបានជម្រាបជូនខាងលើ( អគរ) សម្រេចដូចខាងក្រោម+
១. ដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងទូរស័ព្ទចល័តនិងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។
២. នីតិវិធីលម្អិតនៃការអនុវត្តមុខងារនេះ មាននៅក្នុង “សៀវភៅមគ្គុទេសក៍មុខងារគ្រប់គ្រងទូរស័ព្ទ ចល័តនិងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀតដែលអាចរកបាននៅលើគេហទំព័រផ្លូវការ របស់ (អគរ)។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសធុរជនពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print