ក្រុមឧទ្ទាមនៅនីហ្សេរីយ៉ា បានដោះលែងសិស្ស៩០នាក់ក្រោយទទួលបានប្រាក់លោះ

ចែករំលែក៖

សិស្សសាលារហូតដល់ទៅ៩០នាក់ ត្រូវក្រុមឧទ្ទាមចាប់ខ្លួន កាលពី៣ខែមុន ហើយពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីពេលទទួលបានប្រាក់លោះ១៦០ពាន់ដុល្លារពីអាណាព្យាបាល។សិស្សសាលា៩០នាក់ដែលត្រូវបានចាប់ជំរិតនៅសាលា

អុីស្លាម Salihu Tanko ក្នុងតំបន់ Tegina រដ្ឋ នីហ្សេ ប្រទេសនីហ្សេរីយ៉ានោះ មកដល់ថ្ងៃទី ២៧ខែសីហាបានវិលត្រឡប់មកផ្ទះជួបជុំគ្រួសារវិញហើយ ក្រោយ៣ខែបែកពីឪពុកម្តាយ។ អាណាព្យាបាលសិស្សទាំងអស់ត្រូវចំណាយប្រាក់សរុប៦៥លានnaira ប្រមាណ១៦០.០០០ដុល្លារអាមេរិក ដើម្បីទទួលបានកូនៗរបស់ខ្លួនវិលត្រឡប់មកផ្ទះវិញ។ លោក Ali Gimi ដែលមានកូនដល់ទៅ៥នាក់ ស្ថិតនៅក្នុងចំណោម៩០នាក់ត្រូវក្រុមឧទ្ទាមចាប់ខ្លួនបានឱ្យដឹងថា «ថ្ងៃនេះ ជាពេលវេលារីករាយបំផុតរបស់គ្រួសារខ្ញុំ យើងបានបាត់បង់ក្តីសង្ឃឹមទៅហើយក្នុងការជួបមុខកូនៗ»។
មុនពេលទទួលបានប្រាក់លោះ ក្រុមឧទ្ទាមបានប្រកាសថា
មានក្មេងៗ៦នាក់ហើយបានស្លាប់ ក្នុងពេលឃុំខ្លួន។ ព័ត៌មាននោះគ្រាន់តែជាការគំរាមកំហែងដល់រដ្ឋាភិបាលនិងអាណាព្យាបាលឱ្យប្រញាប់ប្រគល់លុយទៅឱ្យពួកគេដើម្បីទទួលកូនមកវិញប៉ុណ្ណោះ។ ការចាប់ជំរិតសិស្ស និស្សិតទារប្រាក់បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយភាគច្រើនបង្កឡើងដោយក្រុម បូកូហារ៉ាមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្មរដ្ឋអុីស្លាម IS៕ ដោយ៖សាធី

...

ភាពសប្បាយរីករាយរបស់និស្សិតបន្ទាប់ពីត្រូវបានស្វាគមន៍ត្រឡប់មកគ្រួសាររបស់គាត់វិញ។ រូបភាព៖ Reuters / Stringer

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print