កីឡាករ Benjamin Mendy របស់ក្លិប Man City ត្រូវបានចោទប្រកាន់ពីបទរំលោភ៤ករណី

ចែករំលែក៖

ខ្សែការពារ Benjamin Mendy របស់ក្រុមមេឃខៀវ Manchester City ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន៤ករណី កាលពីថ្ងៃសុក្រទី២៧ ខែសីហាដោយក្លិបនៅក្របខ័ណ្ឌ Premier League មួយនេះបានផ្អាកមិនឲ្យកីឡាករជនជាតិបារាំងរូបនេះលេងរង់ចាំការស៊ើបអង្កេត។

 

 

មន្ត្រីប៉ូលីសបានឲ្យដឹងថា Mendy វ័យ២៧ឆ្នាំត្រូវបានបញ្ជូនទៅឃុំឃាំង ហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការ Chester Magistrates នៅថ្ងៃសៅរ៍នេះ។

 

 

តុលាការ Cheshire Constabulary បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចោទប្រកាន់នេះពាក់ព័ន្ធនឹងបណ្តឹងតវ៉ាចំនួន៤ដែលមានមនុស្សស្រីអាយុលើសពី១៦ឆ្នាំ ហើយត្រូវបានចោទប្រកាន់ថា បានកើតឡើងនៅចន្លោះខែតុលាឆ្នាំ ២០២០ ដល់ខែសីហា ឆ្នាំ២០២១”។ ក្លិប Man City ក៏បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ព្រោះបញ្ហានេះស្ថិតនៅក្រោមដំណើរការច្បាប់។

 

 

ខ្សែការពារ Mendy ដែលបានលេងឱ្យប្រទេសបារាំង១០ប្រកួត និងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០១៨ ត្រូវបានចុះហត្ថលេខាដោយក្លិប Man City ពី AS Monaco ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ៥២លានផោន (៧១,៣២លានដុល្លារអាមេរិក)។ កីឡាកររូបនេះបានជួយក្លិបឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ៣ដងជាមួយ Man City បើទោះបីជារបួសបានកំណត់ពេលលេងរបស់គាត់ក៏ដោយ ដោយខ្សែការពារខាងឆ្វេងរូបនេះបានទទួលការវះកាត់ជង្គង់កាលពីរដូវកាល២០១៨-២០១៩ ៕ (រូបភាព ៖ Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print