ខេត្តកណ្តាល ៖នៅថ្ងៃ សៅរ៍០៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨.ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១.៣៥នាទី កំលាំង
ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានជំនាញផ្នែកគ្រឿងញៀន អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ចាប់ឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ ប្រាជ្ញ សំបូរ ។
ចេញដោយលោក ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល
_លេខ៣៣៤ ដកបចខ ចុះថ្ងៃទី២៦/ ០៥/ ២០២០។
សូមបញ្ជាក់ថា, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលលោក ហេង ផល្លា បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ប្រាជ្ញ សំបូរ ភេទប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀន ក្នុងទឹកនោម) (អវិជ្ជមានកូវីដ) ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)” ប្រព្រឹត្តកាលពីថ្ងៃទី ០៤ខែ មេសា ឆ្នាំ២០២០។
ជនត្រូវចោទ ត្រូវសមត្ថកិច្ចចាប់់ឃាត់ខ្លួននៅចំណុច ភូមិអង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល បញ្ចូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៕
ដោយ, សិលា