ក្រុម​ការងារ​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩ បានអនុវត្តសកម្មភាពរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៤​ រហូត​ដល់​២៨ ខែសីហា ឆ្នាំ២០២១នេះ​ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមឃុំកំពង់ចំឡង និងសង្កាត់ស្វាយតឿ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ២ចូលរួម និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល។

គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩នេះដែរ​ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងបញ្ជ្រាបការផ្សព្វផ្សាយនូវអនុក្រឹត្យថ្មីស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដល់ប្រជាពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការផាកពិន័យរបស់មន្ត្រីនគរបាលចរាចរណ៍ ក្រោមការឧបត្ថម្ភគាំទ្រដោយសាខា។

ចំពោះ​ការផ្សព្វផ្សាយដោយឧបករណ៍បំពងសម្លេងតាមម៉ូតូ និងតាមខ្នងផ្ទះក្នុងសហគមន៍របស់ប្រជាពលរដ្ឋរស់នៅចំនួន ២ ឃុំ-សង្កាត់ ១០ ភូមិ គឺឃុំកំពង់ចំឡង ៣ ភូមិ និងសង្កាត់ស្វាយតឿ ៧ ភូមិ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ។

ក្នុងឱកាសនោះផងដែរ ក្រុមការងារបានចុះជួបជាមួយប្រជាពលរដ្ឋជាក្រុមតូច(តិចជាង ១០ នាក់ ក្នុង១ក្រុម) រយៈពេល ៥ ថ្ងៃ មានអ្នកចូលរួមសរុប ១៨១ នាក់ ស្រ្តី ១២០ នាក់ (ជនពិការ ២ នាក់) ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ក្រុមការងារក៏បានចែកម៉ាស សាប៊ូដុំ ខិតប័ណ្ណផ្សព្វផ្សាយ ដល់អ្នកចូលរួមផងដែរ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print