កំពង់ឆ្នាំង ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣នាក់
ត្រូវកម្លាំងប៉ូលីស ការិយាល័យប្រឆាំងគ្រឿង នៃ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន
ជាបន្តបន្ទាប់ ពីបទរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង១៨និង
៣០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្លាំង
ជំនាញបានឃាតខ្លួនជនសង្ស័យម្នាក់ឈ្មោះរិន សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខ
របរមិនពិតប្រាកដ រស់នៅភូមិសាលាលេខ៥ ឃុំអូរ
ឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជន
នេះឃាត់ខ្លួននៅចំណុចភូមិអន្លង់ត្នោត ឃុំលង្វែក
ស្រុកកំពង់ត្រឡាច ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច
ដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់និងទូរស័ព្ទ១
គ្រឿង ។
ក្រោយពីសាកសួរជនសង្ស័យ នៅវេលាម៉ោង៨
និង ៣០នាទី ថ្ងៃទី២៨ សីហា សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឈុន សុ
ភ័ក្រ្ត ហៅហើម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររស់នៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំ
ញៀនចំនួន១៤កញ្ចប់និងទូរស័ព្ទ១គ្រឿង ។
នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៨ សីហា សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់
ទៀត ឈ្មោះសុង សុខនី ភេទស្រី អាយុ៣៨ឆ្នាំ
ជនជាតិខ្មែរ មុខរបរលក់ខោ អាវ រស់នៅភូមិ២២
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចព្រំប្រទល់
ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល ជាមួយវត្ថុតាងថ្នាំ
ញៀន១កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង និង ម៉ូតូ១គ្រឿង។
លោកហ៊ុល វាសនា បានឲ្យដឹងថា ជនសង្ស័យទាំង
៣នាក់ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយ កសាងសំណុំ
រឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិ
វិធីច្បាប់៕ ចន្ថា