លោកអ្នក​គួរ​តែរើស​យកផ្កាយ​មួយ​ដួង​ដែល​ទាក់​ភ្នែក​អ្នក​ ហេីយ​វា​នឹង​ប្រាប់​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ក្នុង​កែវ​ភ្នែក​អ្នក​​ដទៃ

ចែករំលែក៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណោះ​ដឹង​ទូទៅ​៖​ លោកអ្នក​គួរ​តែរើស​យកផ្កាយ​មួយ​ដួង​ដែល​ទាក់​ភ្នែក​អ្នក​ ហេីយ​វា​នឹង​ប្រាប់​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ក្នុង​កែវ​ភ្នែក​អ្នក​​ដទៃ​ ចង់ដឹង​អត់ថា​តេីផ្កាយដួងណាខ្លះអាចបញ្ជាក់​ប្រាប់​ថា​អ្នក​ជា​មនុស្ស​បែប​ណា​?

ផ្កាយ​ដួង​ទី១៖ អ្នក​ជា​មនុស្ស​សាមញ្ញ មាន​ភាព​ច្បាស់លាស់ នឹងនរ និង​​មាន​របៀបរៀបរយ។ អ្នក​ចូល​ចិត្ត​និយាយ​អ្វី​ត្រង់ៗ ពុំ​ដូច្នោះ​ទេ​គឺ​ស្ងាត់ឥតនិយាយ​ស្ដី​​តែម្ដង។ អ្នក​មាន​​សណ្ដាប់ធ្នាប់​ក្នុង​ជីវិត និង​​តែង​ធ្វើ​គ្រប់រឿង​យ៉ាង​យក​ចិត្តទុកដាក់​មែនទែន។ ក្រៅ​ពី​នេះ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ច្បាប់​ទម្លាប់​ក្នុង​ជីវិត​ច្រើន​បន្តិច មិន​ចូលចិត្ត​ធ្វើ​អ្វី​​តាមតែ​ចិត្ត​ខ្លួន​ឯង​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្កាយ​ដួង​ទី២៖ លក្ខណៈ​របស់​អ្នក​គឺ​ជា​មនុស្ស​ចូលចិត្ត​សប្បាយ មាន​អារម្មណ៍​ឡេះឡោះ​ដូច​កូន​ក្មេង ថែម​ទាំងចូលចិត្ត​សំឡឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ និង​កំប្លែង​ទៀត។ អ្នក​ស្រលាញ់​មិត្តភ័ក្ដិ និង​​ពូកែ​ស្រមើស្រមៃ​។ ចរិត​ម្យ៉ាង​ទៀត​គឺ​​អ្នក​ពូកែ​ទន់ភ្លន់​ យកចិត្ត​យក​ថ្លើម ជា​ពិសេស​នៅ​ពេល​ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​អ្វី​តាម​ចិត្ត។ អ្នក​ក៏​ចូលចិត្ត​ទាមទារ​ចំណាប់អារម្មណ៍​ជារឿយៗដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្កាយ​ដួង​ទី៣៖ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ធ្វើ​អ្វី​​ក៏​មើល​ទៅស្ទាត់​ជំនាញ ប៉ិនប្រសប់ និង​រហ័សរហួន​ជានិច្ច។ អ្នក​ធ្វើអ្វី​ក៏​លឿន មាត់​និយាយ​បែប​ណា​ចិត្ត​បែប​ហ្នឹង ពេល​ខ្លះ​ក៏​និយាយ​មាត់​ដា.ច​បន្តិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ជា​មនុស្ស​មាន​ការ​ចងចាំ​មិន​សូវ​ល្អ​ និង​ឆាប់​ភ្លេចក្នុង​រឿង​ភាគច្រើន​ ប៉ុន្តែ​បើ​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខូច​ចិត្ត​ហើយ​អ្នក​នឹង​ចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​ទេ។ ទោះ​យ៉ាង​ណា​អ្នក​នៅ​តែ​ជា​មនុស្ស​ចិត្ត​ទន់​ដដែល ឆាប់​ខឹង​ ឆាប់​បាត់ មិន​​បង្ក​ភិតភ័.យ​អន្តរាយ​ដល់​អ្នក​ដទៃ​ទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្កាយ​ដួង​ទី៤៖ ច្រើន​តែ​ជា​មនុស្ស​រ៉ូមេនទិក មាន​ក្ដីស្រមៃ​ច្រើន​ជា​ពិសេស​ក្ដី​ស្រមៃ​បែប​ស្រស់​ស្អាត​ដូច​​ជាក្ដី​ស្នេហា។ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទន់ភ្លន់ ឆាប់​អាណិត យល់​ចិត្ត​អ្នក​ដទៃ ពេល​ខ្លះ​ចូល​ចិត្ត​ភាពហ៊ឺហា តែ​ក៏​មិន​ចាំ​បាច់​ទាល់តែ​របស់​ថ្លៃ​រហូត​ដែរ។ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​សង្គម ចូលចិត្ត​និយាយ​ជជែក​ជាមួយ​អ្នក​ដទៃដែល​មាន​រស​និយម និង​ចំណូល​ចិត្ត​ស្រដៀង​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្កាយ​ដួង​ទី៥៖ អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ពូកែ​ខាង​ប្រើ​ខួរ​ក្បាល និង​រៀបចំ ផែនការ តែចូលចិត្តនៅ​តែឯងៗ និង​មាន​ចរិតរាង​​ប្លែក​បន្តិច​ក្នុង​ខ្សែ​ភ្នែក​អ្នក​ដទៃ​។ ក្រៅ​​ពីនេះ​អ្នក​ក៏​ជា​មនុស្ស​ដែល​ចាប់​អារម្មណ៍​ខាង​សិល្បៈ បច្ចេកវិទ្យា ចូលចិត្ត​ការ​ស្រាវជ្រាវ សាកល្បង និង​អ្វី​ដែល​ប្លែក​ថ្មី​​មិន​ឈប់ឈរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្កាយ​ដួង​ទី៦៖ អ្នក​ជា​មនុស្ស​ដែល​មាន​សិល្បៈ​ក្នុង​បេះដូង ចូលចិត្ត​ភាព​ទន់ភ្លន់​ ល្វតល្វន់ ពូកែ​គិត​ ពូកែ​ស្រមៃ អាច​នឹង​ពូកែ​តូច​ចិត្ត​បន្តិច ឬ​អ្នក​ខ្លះ​ក៏​ឆាប់​ខឹង តែ​មិន​មែន​ជា​មនុស្ស​កោងកាច​អ្វី​នោះ​ទេ (វាគ្រាន់តែ​ជា​អារម្មណ៍​បែប​សិល្បៈ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​អាច​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ពិបាក​យល់​ចិត្តបន្តិច ប៉ុន្តែ​បើ​​សេពគប់​ស្និទ្ធស្នាល​ទៅ​ទើប​ដឹង​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់​ខ្ពស់ ស្រលាញ់​មិត្តភ័ក្ដិ ស្មើ​ស្រលាញ់​ខ្លួន​ឯង​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្កាយ​ដួង​ទី៧៖ ជា​មនុស្ស​ដែល​មាន​ភាព​ល្អិតល្អន់ ប្រុងប្រយ័ត្ន ធ្វើ​អ្វី​ក៏​ប្រយ័ត្នប្រយែង តែង​គិត​មុន​នឹង​និយាយ ពិចារណា​គ្រប់រឿង​ដែល​ខ្លួន​ធ្វើ។ ក្នុង​ពេល​តែមួយ​នោះ​ក៏​ជា​មនុស្ស​ដែល​ស្រលាញ់​គ្រួសារ ស្និទ្ធស្នាល​នឹង​អ្នក​ផ្ទះ និង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆាប់​មាន​អារម្មណ៍​ឯកោ ត្រូវ​ការ​ភាព​កក់ក្ដៅ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ច្រើនៗ ​មានអារម្មណ៍​ក្ដីសុខបើ​មាន​នរណា​មក​បង្ហាញ​ក្ដី​​ស្រលាញ់​ យក​ចិត្ត​យ៉ាងទៀងទាត់​ និង​ជា​មនុស្ស​ដែល​ចាប់អារម្មណ៍​រឿង​សិល្បៈ​ផង​ដែរ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print