អង់គ្លេសអំពាវនាវឲ្យសហការ ចិន-រុស្ស៊ីដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសកាលពីថ្ងៃទី២៩ខែសីហា បណ្តាប្រទេសចាំបាច់ត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយ រុស្ស៊ី ចិន ដើម្បីបង្កើនឥទ្ធិពលទៅលើក្រុមតាលីបង់ដែលកំពុងតែគ្រប់គ្រងអាហ្វហ្គានីស្ថាន។ សារព័ត៌មាន Euronews បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសថា ការបង្កើតកិច្ចសហប្រតិបត្តិការណ៍យ៉ាងស្អិតល្មួតជាមួយរុស្ស៊ីនិងចិន អាចជួយដោះស្រាយបញ្ហារួម ក្នុងនោះមានការប្រយុទ្ធប្រឆាំង ក្រុមភេរវកម្ម កាត់បន្ថយអំពើហិង្សា ទប់ស្កាត់វិបត្តិជនភៀសខ្លួន ក៏ដូចជារារាំង ការដួលរលំនៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអង់គ្លេស ក៏បានធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺបារាំងនិងអាមេរិក ដើម្បីជំរុញការអនុម័ត បង្កើតតំបន់សុវត្ថិភាព ដល់ពលរដ្ឋបរទេស និងជនជាតិអាហ្វហ្គានីស្ថានដែលចង់ចាកចេញពីប្រទេស ក្រោយថ្ងៃទី៣១ខែសីហា ។រដ្ឋាភិបាលបណ្តាប្រទេសលោកខាងលិច ក៏បានឡើងគម្រោងទប់ស្កាត់អាហ្វហ្គានីស្ថានក្លាយទៅជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម។ ពាក់ព័ន្ធនឹងបញ្ហាអាហ្វហ្គានីស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្រេចរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី៣០ខែសីហា ពិភាក្សាលើបញ្ហាមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕ដោយ៖ធីរីណា

រូបថត៖Reuters.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print