លោក​ ជួន​ ណារិន្ទ​៖​ ឆ្លៀតណាស់! ខិតខំណាស់! តស៊ូណាស់អារឿងខុសច្បាប់លួចឆាប់ធ្វើមានហ្មង! គឺលួចទូរដែកជាង១០ម៉ឺនដុល្លារ!​ ត្រូវនគរបាលជំនាញខេត្ត​ព្រះសីហនុ​ស្រាវជ្រាវចាប់ខ្លួនបាន៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា៖​ “ឆ្លៀតណាស់! ខិតខំណាស់! តស៊ូណាស់អារឿងខុសច្បាប់លួចឆាប់ធ្វើមានហ្មង! គឺលួចទួរដែកជាង១០ម៉ឺនដុល្លា!​ ត្រូវនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាលបើកការស្រាវជ្រាវចាប់បាន”។

ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ ​កាលពីថ្ងៃអាទិត្យថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ​ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូរដែក) មួយករណីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ០១គ្រឿង ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print