អគ្គនាយកស៊ីម៉ាក់​៖​ មានអ្នកខ្លះបានធ្វេីការរិះគន់ចំពោះការជន្លៀសកម្លាំងសុនខ ដោយមិនជន្លៀសមនុស្សជំនួសសុនខទាំងនោះចេញពីប្រទេសអាហ្គានីស្ថាន​វិញ!!

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃចន្ទទី​៣០ ខែសីហា ឆ្នាំ​២០២១នេះ​ ថា៖​ មានអ្នកខ្លះបានធ្វេីការរិះគន់ចំពោះការជន្លៀសកម្លាំងសុនខ ដោយមិនជន្លៀសមនុស្សជំនួសសុនខទាំងនោះចេញពីប្រទេសអាហ្គានីស្ថាន​វិញ!! អ្នករិះគន់ទាំងឡាយគប្បីស្វែងយល់ថា​ សុនខប្រយុទ្ធ​ទាំងនេះ​ មិនត្រឹមតែជាអាវុធយ៉ាងសំខាន់នោះទេ​ តែជាកងកំលាំងប្រយុទ្ធក្នុងសមភូមិយ៉ាងពិសេសរបស់ប្រទេសជាតិគេផងដែរ! ។
Critics have criticized evacuees’ efforts in Afghanistan by evacuation fighting dogs in stead of people!. Critics should understand that these fighting dogs are not just very important weapons, but they are also fighting forces for their nation!

គួរបញ្ជាក់ថា​ បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅយប់ថ្ងៃអាទិត្យទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ​ បានចុះផ្សាយថា​៖​ មានករណីបំផ្ទុះគ្រាប់បែកដ៏ធំមួយទៀត ត្រូវបានគេលឺនៅក្បែរព្រលានយន្តហោះកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅរសៀលថ្ងៃអាទិត្យនេះ។

ដោយ​ឡែក​សាក្សីនៅកន្លែងកើតហេតុ​ ក៏បាននិយាយថា ការផ្ទុះនេះគឺជាគ្រាប់រ៉ុក្កែត ដែលបាញ់ចំផ្ទះមួយកន្លែងនៅក្នុងតំបន់លំនៅដ្ឋានជិតព្រលានយន្តហោះកាប៊ុល។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយ ចេញមកបញ្ជាក់នៅឡើយទេ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print