លោក តាំង ចាន់សែម៉ា នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ត្រូវបានប្រជាពលរដ្ឋរិះគន់ថាមិនសូវនៅធ្វើការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើបានធ្វើការរិះគន់ទៅលើលោក តាំងចាន់សែម៉ា នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ថាមិនសូវនៅកន្លែងធ្វើការហើយបានអោយបងប្រុសបង្កើតដែលមិនមានតួនាទីនិងជំនាញនៅចាំអង្គុយយកលុយពីពួកគាត់ទៅវិញគ្រាន់តែពួកគាត់រកស៊ីក្រាន់ចិញ្ចឹមជីវិតបានមួយរស់។

ប្រជាពលរដ្ឋមួយរូបបាននិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថាពួកគាត់រកស៊ីដឹកអនុផលព្រៃឈើរាល់ថ្ងៃគ្រាន់បានចំណេញបន្តិចបន្តួចដើម្បីចិញ្ចឹមកូនប៉ុណ្ណោះហើយមកដល់កន្លែងថ្នាលបណ្តុះកូនឈើរបស់ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់នេះត្រូវបង់លុយចាប់ពី៥ម៉ឺនរៀល រហូតដល់២០ម៉ឺនរៀលជាថ្នូរនឹងមិនចាប់​។

ប្រភពបានបន្តទៀតថាគេមិនដែលឃើញលោក តាំង ចាន់សែម៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើនៅធ្វើការនោះឡើយហើយម្យ៉ាងវិញទៀតមិនដែលឃើញលោកចុះបង្ក្រាបបទល្មើសព្រៃឈើបានមួយករណីឡើយ​ ហើយអ្វីដែលចំឡែកនោះគឺលោកនាយផ្នែកបានហៅបងប្រុសបង្កើតរបស់ខ្លួនដែលមិនមានតួនាទីនិងជំនាញរដ្ឋបាលព្រៃឈើសោះមកអង្គុយចាំយកលុយពីប្រជាពលរដ្ឋដែលរកស៊ីតិចតួចនោះ ។ដោយឡែកក្រុមឈ្មួញដែលរកស៊ីដឹកឈើលួចបង្កប់ឈើប្រណិតវិញនោះលោកតាំង ចាន់សែម៉ា គិតលុយជាប្រចាំខែទើបមិនមានការបង្ក្រាបបែបនេះ ។ ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលទង្វើរបស់លោក តាំង ចាន់សែម៉ានេះផងបើបណ្តែតបណ្តោយតទៅទៀតខ្លាចក្រែងព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺរងនូវការវិនាសហិនហោចអស់គ្មានសល់៕

20160215_200646

20160215_225021

20160215_200548

ដោយ៖ សេនា សក្តិ

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print