ព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង១៧០ឆ្នាំ វាយប្រហាររដ្ឋ Louisiana អាមេរិក

ចែករំលែក៖

ព្យុះ Ida បានវាយប្រហារចូលដីគោកអាមេរិកបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាគ្រោះទឹកជំនន់បាក់ដី ។ ព្យុះIda មានល្បឿនខ្យល់ដល់ទៅ២៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានឲ្យដឹងថា ព្យុះ Ida គឺជាព្យុះទ្រង់ទ្រាយធំបំផុត និងប៉ះពាល់ដោយផ្ទាល់ចំពោះរដ្ឋនេះមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៨៥០មក។ លោក Louisiana បានបញ្ជាក់ទំនប់ទឹកនៃរដ្ឋនេះនឹងអាចទប់ស្កាត់ការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំបាន ក្រោយទទួលបានបទពិសោធដោយការវាយប្រហារពីព្យុះ កាទ្រីណា នៅទីនោះកាលពី១៦ឆ្នាំមុន សម្លាប់មនុស្ស ១៨០០នាក់ក្នុងរដ្ឋ Louisiana ។ ព្យុះ Ida មានកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វី Louisiana សហរដ្ឋអាមេរិកហើយ។ ព្យុះ Ida បានបក់បោកចូលមកដល់រដ្ឋ Louisiana ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់ឆ្នេរសមុទ្រ Gulf Coast ភាគអាគ្នេយ៍រដ្ឋ Louisiana និងភាគនិរតី នៃសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សជាង ៥០ម៉ឺននាក់នៅក្នុងរដ្ឋ Louisiana គ្មានអគ្គិសនីប្រើប្រាស់ឡើយ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការមកដល់នៃព្យុះ Ida ដ៏ខ្លាំងក្លានេះ។ ដោយឡែកមិនទាន់មានសេចក្តីរាយការណ៍ថា អាចមានមនុស្សរងគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងកម្រិតណាមួយនៅឡើយទេ៕ដោយ៖ធីរីណា

បុរសម្នាក់ដើរកាត់ដំបូលផ្ទះដែលត្រូវបានផ្លុំចេញពីអាគារមួយនៅត្រីមាសបារាំងដោយខ្យល់ព្យុះ Hurricane Ida នៅថ្ងៃអាទិត្យទី ២៩ ខែសីហាឆ្នាំ ២០២១ ។ (ប្រភព៖ https://apnews.com)

...

រលកធំ ៗ បានបោកបក់ចូលទៅក្នុងមាត់ទន្លេ Pontchartrain នៅភាគអាគ្នេយ៍រដ្ឋ Louisiana ខណៈព្យុះ Hurricane Ida កំពុងបោកបក់មកដល់។រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print