អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងប្រធាននាយកដ្ឋានលិខិតឆ្លងដែន

ចែករំលែក៖

ភ្នំពេញ, ប្រភពពី៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអោយអង្គភាព”នគរដ្រេហ្គន”ដឹងថា, នៅសាលប្រជុំនាយកដ្ឋានលិខិតឆ្លងដែន នាព្រឹកថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខាលិខិតឆ្លងដែនរាជធានី-ខេត្ត ព្រមទាំងលោកនាយការិយាល័យ ចំណុះនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនផងដែល៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print