រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៥នាក់​ និងជាសះស្បើយចំនួន១១នាក់​ នៅថ្ងៃទី២៩ ខែសីហា!

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បេី​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា​ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៥នាក់​ ខណៈដែល​អ្នកជំងឺជាសះស្បើយចំនួន១១នាក់​ នៅមូលដ្ឋានក្នុងក្រុង​ និងស្រុកចំនួន៨។

រដ្ឋបាលខេត្ត​ បានបញ្ជាក់បន្ថែមថា​ នៅក្នុងមូលដ្ឋានក្រុង​ និងស្រុកចំនួន៨​ នៃខេត្តព្រៃវែង​ មានដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន ​២នាក់
២- ស្រុកមេសាង ចំនួន ​៨នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៥នាក់
៤- ស្រុកបាភ្នំ ចំនួន ​៣នាក់
៥- ស្រុកព្រះស្ដេច ចំនួន ២នាក់
៦- ស្រុកពាមរក៍ ចំនួន ២នាក់
៧- ស្រុកកំចាយមារ ចំនួន​ ២នាក់
៨- ស្រុកពារាំង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print