ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចខែ្សភើ្លងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២៥៦ ផ្លូវលំ ក្នុងក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះយ៉ាត សុផាត អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ ស្នាក់នៅបន្ទប់ជួលក្នុងក្រុម៨ ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩ ។
ចំណែកជនរងគ្រោះឈ្មោះសាយ ស្រីកែវ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២៥៦ ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅវេលាម៉ោង៤ទៀបភ្លឺជនរងគ្រោះបានដាច់ចរន្តអគិ្គសនី រួចក៏នាំប្តីចេញមកក្រៅផ្ទះក៏ស្រាប់តែមើលឃើញជនសង្ស័យកំពុងអូសខែ្សភើ្លងក៏សែ្រកថាចោរៗហើយដេញឃាត់បានជនសង្ស័យ១នាក់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលសងែ្ក១ចាត់ការតាមនិីតិវិធី ។
សម្ភារដកហូតរួមមាន៖ ខែ្សភើ្លងប្រវែង៣៩ម៉ែត្រ កូនកន្រ្តៃចំនួន១ កាំបិត
សម្រាប់ចិតខែ្សភើ្លងចំនួន២ ដង្កាប់ចំនួន១ រណារអារដែក១ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ