ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អុីតាលីប្រកាសបិទទ្វារ ក្ស័យធន

ចែករំលែក៖

ការឆ្លងរាតត្បាតកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារប្រទេសទាំងអស់នៅលើពិភពលោកបានបិទព្រំដែនទប់ស្កាត់ការឆ្លង។ ក្នុងពេលនេះដែរក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អុីតាលីបានប្រកាសបិទទ្វារក្ស័យធន។ តាមគម្រោងជើងហោះហើរចុងក្រោយបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍អីុតាលីគឺនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២១។ តាមសារព័ត៌មាន travelawaits បានផ្សាយថា តំណាងក្រុមហ៊ុន Alitalia ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិអុីតាលីបានប្រកាសជាផ្លូវការពីការបិទទ្វារក្រុមហ៊ុនអាកាសចរណ៍មួយនេះ។ ការណ៍ដែលក្រុមហ៊ុន Alitalia ត្រូវបិទទ្វារគឺមិនស្ថិតនៅក្នុងការព្យាកររបស់ក្រុមអ្នកជំនាញនោះឡើយ។ ក្រុមហ៊ុននេះបានប្រកាសក្ស័យធនតាំងពីឆ្នាំ២០១៧។ ក្នុងពេលដែលឆ្លងកូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុននេះមិនអាចបន្តដំណើរការទៅមុខបានឡើយ។ តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ «យើងនឹងផ្តល់ព័ត៌មានដោយផ្ទាល់តាមរយៈអុីម៉ែលទៅកាន់អតិថិជនដែលបានទិញសំបុត្រសម្រាប់ជើងហោះហើរចុងក្រោយនៅថ្ងៃទី១៥ខែតុលា។ អតិថិជនអាចប្តូរទៅទិញសំបុត្រយន្តហោះរបស់ក្រុមហ៊ុនផ្សេងទៀត ហើយបើអ្នកដែលបានទិញមុនរួចរាល់ ក្រុមហ៊ុននិឹងសងថ្លៃសំបុត្រទៅវិញ។ ក្រោយពេលក្រុមហ៊ុន Alitalia បិទទ្វារ អីុតាលីនឹងប្រកាសដំណើរការក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីមួយទៀតក្នុងថ្ងៃតែមួយ។ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមានឈ្មោះថា Italia Transporto Aereo (ITA) ដែលចាប់ផ្តើមលក់សំបុត្រចាប់ពីថ្ងៃទី១៥ខែតុលា។ ក្រុមហ៊ុនថ្មីនឹងទទួលយន្តហោះដឹកអ្នកដំណើរ៥២គ្រឿងថ្មីបំផុតពីក្រុមហ៊ុន Alitalia ។ តាមគម្រោងក្រុមហ៊ុនថ្មីនឹងមានយន្តហោះដឹកអ្នកដំណើរ១០៥គ្រឿងនៅក្នុងឆ្នាំ ២០២៥៕ដោយ៖ធីរីណា

...

ប្រភព៖ pixabay.com.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print