បុរសម្នាក់បេីកឡំប្រឺតាមកលោតទឹកពីលើស្ពានជ្រោយចង្វា ដោយមិនដឹងមូលហេតុ

ចែករំលែក៖

​ ភ្នំពេញ ៖​ មានការភ្ញាក់ផ្អេីលមួយដល់អ្នកដំណេីរនិងសមត្ថកិច្ច​មូលដ្ឋានខណ្ឌជ្រោយចង្វា ខណៈបុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីកេីតឡេីងក៏បានដាច់ចិត្តបេីកឡំប្រឺតាមួយគ្រឿងមកលោតទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនបាត់ស្រមោល​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋាន​ កាលពីវេលាម៉ោង១២​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៣១​ ខែសីហា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វា​ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ​ ។

​ ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ​ តូច​ លីដា​ ភេទប្រុស​ អាយុជាង៣០ឆ្នាំ​ មុខរបបរត់PassApp​ ស្នាក់ម្ដុំផ្សារតូច​ ក្នុងសង្កាត់ទួលសង្កែ​១​ ខណ្ឌឫស្សីកែវ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញមនុស្សប្រុសម្នាក់​ជាជនរងគ្រោះ​បេីកឡំប្រឺតា​ PassApp ពណ៌លឿង​ ពាក់ស្លាកលេខ​ ស្វាយរៀង​ 1N-2912 ធ្វេីដំណេីរពីរង្វង់មូលគួចកាណុងឡេីងមកលេីស្ពានជ្រោយចង្វា ទិសដៅពីលិចមកកេីត ខណៈបានពាក់កណ្ដាលស្ពានត្រង់ចំណុចកេីតហេតុក៏ឈប់ឡំប្រឺតា រួចឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកលិចបាត់ឈឹងតែម្ដង​ ដោយបន្សល់ទុកឡំប្រឺតា​មួយគ្រឿង​ កាបូបលុយមួយ​ ទូរស័ព្ទ​ និងស្បែកជេីង១គូរ​នៅលេីស្ពាន​ ។

​ ​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ព្រមទាំងសួរនាំព័ត៌មានជុំវិញកន្លែងកេីតហេតុ​ និងបានទាក់ទងទៅសាច់ញាតិជនរងគ្រោះផងដែរ​ រួចហេីយក៏យកវត្ថុតាងរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ជ្រោយចង្វា ជាបណ្ដោះអាសន្ន​ រងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទេីបប្រគល់ជូន​វិញ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print