ក្រុមតាលីបង់បាញ់កាំភ្លើងអបអរសាទរអាមេរិកបញ្ចប់ការដកទាហានចេញពីអាហ្វហ្គានីស្ថាន (មានវីដេអូ)

ចែករំលែក៖

ស្នូរកាំភ្លើងអបអរសាទរពេញទីក្រុងការប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន គឺជាស្នូរកាំភ្លើងបញ្ចប់ការឈរជើងរបស់កម្លាំងទាហានអាមេរិកនៅលើទឹកដីអាហ្វហ្គានីស្ថានរយៈពេល២០ឆ្នាំកន្លងមក។ សារព័ត៌មាន RT នៅព្រឹកថ្ងៃទី ៣១ខែសីហាបានផ្សាយថា មានស្នូរកាំភ្លើងជាច្រើនបានផ្ទុះឡើង តែមិនមែនជាអំពើហិង្សានោះឡើយគឺជាការបាញ់អបអរសាទរអាមេរិកដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ការបាញ់កាំភ្លើងអបអរសាទរ ក្រោយយុទ្ធនាការជម្លៀសពលរដ្ឋ ក៏ដូចជាកម្លាំងទាហានបណ្តាប្រទេសលោកខាងលិចបានបញ្ចប់ទៅនៅថ្ងៃទី៣០ខែសីហា បញ្ចប់សង្គ្រាមរយៈពេលយូរបំផុតរបស់អាមេរិក គឺមានរយៈពេល១៩ឆ្នាំ ១០ខែនិង២៥ថ្ងៃនៅលើទឹកដីអាហ្វហ្គានីស្ថាន។ ការដែលអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានទាំងស្រុង ធ្វើឲ្យទីក្រុងកាប៊ុលនិងទឹកដីអាហ្វហ្គានីស្ថានទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដូចកាលពីមុនពេលអាមេរិកវាយប្រហារនៅឆ្នាំ២០០១។ សារព័ត៌មាន RT បានផ្សាយថា «អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ទាំងស្រុង»។ ស្នូរកាំភ្លើង និងស្នូរកាំជ្រួចបានបាញ់ឡើងលើអាកាសអបអរសាទរអាមេរិកបញ្ចប់សង្គ្រាមនៅទីនេះ។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mujahid បានប្រកាសថា «ទាហានអាមេរិកចុងក្រោយបានដកចេញ ទឹកដីអាហ្វហ្គានីស្ថានទទួលបានឯករាជ្យទាំងស្រុង ។ លោកបន្តទៀតថា ស្នូរកាំភ្លើងនៅទីក្រុងកាប៊ុលគឺខុសពីមុន គឺពេលនេះជាស្នូរកាំភ្លើងបង្ហាញពីក្តីរីករាយអបអរសាទររបស់ពលរដ្ឋអាហ្វហ្គានីស្ថាន៕ដោយ៖ធីរីណា

រូបថត៖AP.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print