អាជ្ញាធរខេត្តមណ្ឌលគិរី បន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ វគ្គទី៤ លើកទី១ ជូនពលរដ្ឋនៅក្រុងសែនមនោរម្យ

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបន្តដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-១៩ វគ្គទី៤ លើកទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ ដោយមានការអញ្ជើញពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅបរិវេណសាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ មណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ វគ្គទី៤ អាជ្ញាធរខេត្ត ចាប់ផ្ដើមចាក់ដល់ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និងបន្តចាក់នៅតាមបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

នាឱកាសនោះ​លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

សូមបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ វគ្គទី៤ លើកទី១ នៅក្នុងក្រុងសែនមនោរម្យ ដោយចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print