រកឃើញករណីកូវីដ១៩ បំប្លែងថ្មី (Delta )លទ្ធផលតេស្ត ក្នុងចំណោមអ្នកធ្វើតេស្ត ១,៥៨២នាក់ រកឃើញវិជ្ជមានកូវីដ ១២នាក់ នៅភូមិអណ្ដូង សង្កាត់គោករ

ចែករំលែក៖

ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, រកឃើញករណីកូវីដ១៩ បំប្លែងថ្មី (Delta ) នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ៊
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, លទ្ធផលតេស្ត ក្នុងចំណោមអ្នកធ្វើតេស្ត ១,៥៨២នាក់ រកឃើញវិជ្ជមានកូវីដ ១២នាក់ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានក្រើនរំលឹកថា, សម្រាប់អ្នកវិជ្ជមានកូវីដខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print