មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បន្តចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​យោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងសួរសុខទុក្ខផ្ដល់អំណោយលើកទឹកចិត្ត ដល់កងកម្លាំងដែលបំពេញភារកិច្ច។ ដែលមានការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នួន ចាន់ធី នាយសេនាធិការរង យោធភូមិភាគទី៥ និងវរសេនីយ៍ឯក ប៊ុន ចាន់ឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ដូសទី១ ដែលប្រព្រឹត្តទៅយ៉ាងរលូន និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក្តី ត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ និងវិធានការនានារបស់ក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋ ដែលរស់នៅស្រុកគាស់ក្រឡ ទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន​ បានចូលរួមឧបត្ថម្ភ មី ចំនួន ៣កេស, ទឹកសុទ្ធ ចំនួន ១០កេស, អង្ករ ១ការ៉ុង ត្រីខ ១កេស ទឹកសុីអុីវ ១យួរ និងទឹកត្រី ១យួរ ជូនដល់កម្លាំងកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងក្នុងទីនោះផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print