ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះ គីឡូម៉ែត្រលេខ​ ៣២​-៣៣​ មុខបុរីសុវណ្ណ​ បន្តកកស្ទះ ដោយសារភ្លៀងបន្តធ្លាក់ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: នៅថៃ្ងទី០១​ ខែកញ្ញា​ ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងច្បារមន និងកម្លាំងនគរបាលស្រុកសំរោងទង​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញប្រតិបត្ដិការជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះគី​ឡូម៉ែត​លេខ​ ៣២​-៣៣​ មុខបុរីសុវណ្ណ​ មូលហេតុ​ដោយសារតែ​ ប៉ុន្មា​ន​ថៃ្ងនេះមានភ្លៀងធ្លាក់ជាប់​ បណ្ដាល​ឱ្យ​ទឹកជន់លិ​ច​ផ្នែកខ្លះ​ ក្នុងភូមិសាស្រ្ដចំណុចព្រំប្រទល់ក្រុង​ ស្រុក​ ទាំងពីរ​ ហូរកាត់ផ្លូវតាំងពីម្សិលមុិញមកម្លេះ។

សមត្ថកិច្ច និងអាជ្ញាធរ សូមបងប្អូនអ្នកបើកបរ ធ្វើដំណើរ មេត្ដាយោគយល់ចំពោះការកកស្ទះចរាចរណ៍ជាបណ្ដោះអាសន្នលេីកំណាត់ផ្លូវជាតិលេខ៤! ក្នុងនោះបើមិនមែនភាពចំបាច់ទេគួរតែវៀង ពីរចំណុចដែលមានការកកស្ទះចរាចរណ៍នេះ។
សូមបញ្ជាក់ថា, នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យជួសជុល និងធ្វើការសាកល្បងបើក-បិទទ្វារទឹករលាំងជ្រៃ ដើម្បីត្រៀមលក្ខណៈពីចំងាយសម្រាប់ជំនន់ទឹកភ្លៀងដែលអាចកើតឡើងនៅពេលខាងមុខ នេះ។
ដើម្បីថែទាំផ្លូវជាតិលេខ៤ ឱ្យមានសុវត្ថិភាព ជៀសវាងការខូចខាត ស្រុត ប្រេះ ស្រាំ អាជ្ញាធរនិងសមត្ថកិច្ចក៏ដូចជាខាងជំនាញសាធារណៈការ គួរមានវិធានការរឹតបន្តឹងចំពោះរថយន្តក្រុមហ៊ុនដឹកជញ្ជូនដែលផ្ទុកធ្ងន់ ឬត្រូវឱ្យមានការផ្អាកជាបណ្ដោះអាសន្នប្រសិនបើមានជំនន់ទឹកភ្លៀងហូរកាត់ក្នុងកម្រិតខ្លាំងនោះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print