​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ្រៃ​បាក់​ស្នើ​សុំ​សម្តេច​ហ៊ុន​ សែន​ ជួយ​ធ្វើ​ទំនប់​ស្ទាក់​ទឹក​នៅ​ស្ទឹង​ជ្រៃ​បាក់​ សម្រាប់​ធ្វើស្រែ​ប្រាំង​ និង​ស្រែវស្សា​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖ ​ធ្នួ​ស​ទឹកស្ទឹង​ជ្រៃ​បាក់​ ដែល​តែងតែ​ខូច​ជាង​រៀង​រាល់​ឆ្នាំ​នោះ​ ធ្វើ​អោយ​ទឹក​មិន​អាច​នៅ​សល់​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​ និង​ស្រូវ​វស្សា​ នា​ពេល​នេះ​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់​ស្នើ​សុំ​អោយ​សម្តេច​ហ៊ុន​សែន​ជួយ​អន្តរាគមន៍​សាងសង់​ទំនប់​ស្ទាក់​ទឹក​មួយ​កន្លែង​ ដើម្បី​នាំ​ទឹក​យក​ទៅ​ស្រោចស្រព​ស្រូវប្រាំង​ របស់​ពួក​គាត់​ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ទឹក​ ។​

​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា​ ផ្ទៃដី​នៅ​តំបន់​នោះ​មាន​ជាង​១០០​ហិ​កតា​ អាច​បង្កបង្កើន​ផល​បាន​ទាំង​ប្រាំ​ទាំង​វស្សា​ ហើយ​នៅ​ពេល​ជួបនឹង​គ្រោះ​រាំង​ស្ងួត​ទំនប់​ទឹក​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​នាំ​ទឹក​យក​ទៅ​ស្រោចស្រព​ដំណាំ​ស្រូវ​ ។​ ប៉ុន្តែ​នៅ​រដូវប្រាំង​ផ្ទៃដី​ជាង​១០០​ហិ​កតា​នោះ​ ត្រូវ​ពឹង​ប្រភព​ទឹក​ពី​ស្ទឹង​ជ្រៃ​បាក់​នេះ​ទាំងស្រុង​តែ​ម្តង​ តែ​ដោយ​មិន​ទាន់​មាន​ទំនប់​សម្រាប់​ស្ទាក់​ទឹក​ ទើប​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ដោយ​ត្រូវធ្វើ​ធ្នួ​ស​ជា​រៀង​រាល់​ឆ្នាំ​ ទើប​អាច​បង្ករ​បង្កើន​ផល​ស្រូវប្រាំង​បាន​ ។​

​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ទៀត​ថា​ នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​ខ្វះ​ទឹក​ធ្វើ​អោយ​ផ្ទៃដី​ស្រូវប្រាំង​ចំនួន​៣៥​ហិ​កតា​ បាន​ខូចខាត​ទាំងស្រុង​ និង​ អាច​មានការ​ខូចខាត​ជា​បន្តបន្ទាប់​ទៀត​ប្រសិនបើ​ ការ​សង្គ្រោះ​មិន​បាន​ទាន់​ពេល​ ។​

​ប្រជាពលរដ្ឋ​ ដែល​មាន​ផ្ទៃដី​ស្រែប្រាំង​នៅ​ក្នុង​តំបន់​នោះ​ បាន​សំណូមពរ​ដល់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អោយ​ជួយ​សាងសង់​ទំនប់​ស្ទាក់​ទឹក​មួយ​កន្លែង​អំពី​បេតុង​ នៅ​ខាង​មុខ​វត្ត​ជ្រៃ​បាក់​ ដើម្បី​ស្ទាក់​ទឹក​ទុក​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​របស់​ពួក​គាត់​ កុំអោយ​ពិបាក​ដូច​ឆ្នាំ​កន្លង​ទៅ​ទៀត​ ៕​

sse (2)

sse

New Picture (17) copy

New Picture (18) copy

sse (1)

sse (3)

ដោយ៖ ច​ន្ថា​

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print