រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​ ២២នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៧នាក់​​នៅថ្ងៃទី១​ កញ្ញា​​!

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០២ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​២២នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៧នាក់​​។

ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ករណីជាសះស្បើយចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០២នាក់, ស្រុកជើងព្រៃ ០២នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ០២នាក់ មកពីខេត្តស្ទឹងត្រែង ០៤នាក់, ខេត្តមណ្ឌលគីរី ០១នាក់, ខេត្តកំពង់ធំ ០២នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ញ សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ” និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print