រាជរដ្ឋាភិបាល ទាត់ចោលសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាលតាមសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ»

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមលិខិតទីស្តីការគណ:រដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

– លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
– លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– អភិបាលនៃគណៈអភិបាលខេត្តកណ្តាល គឺ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។
យោង ៖
– លិខិតលេខ១៥៤៤ ដនស/សដភ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
– លិខិតលេខ៣១២ ខន/០២១ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
– ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនឹងយោងខាងលើ ជ្រាបថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖
ទឹស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក
– ត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើ ប្រយោជន៍សាធារណៈចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឱ្យបានជ្រៅដើម្បីរក្សាទឹក
– ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួលនឹងលើក សំណើដីតំបន់នេះមកទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកជ្រាបនឹងចាក់ចែងអនុវត្ត ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print