នៅថ្ងៃទី ២ខែកញ្ញា កម្លាំងទាហានកូរ៉េខាងត្បូង បានសម្រេចប្រគល់សងធាតុទាហានចិន១០៩នាក់ដែលស្លាប់នៅក្នុងសង្គ្រាម ឧបទ្វីបកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣។ ពិធីប្រគល់ធាតុធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ចូលរួមនៅក្នុងពិធីប្រគល់សងធាតុទាហានចិន មានរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Park Jae-min ចូលរួម។ ចំណែកភាគីចិនវិញមាន រដ្ឋលេខាធិការក្រសួងអតីតយុទ្ធជន។ ចំនួនធាតុទាហានចិនដែលកូរ៉េខាងត្បូងប្រគល់សង់ចិនវិញគឺបានជីកឡើងកាលពីឆ្នាំទៅ។ នៅថ្ងៃទី ១ខែកញ្ញា ប្រទេសទាំងពីរក៏បានរៀបចំពិធីជូនដល់ទាហានចិន១០៩នាក់ដែលស្លាប់នៅក្នុងសង្គ្រាម។ សារព័ត៌មាន KBS ចាប់តាំងពីឆ្នាំ ២០១៤ កូរ៉េខាងត្បូងបានរៀបចំពិធីប្រគល់ធាតុទាហានចិនដល់ទៅ ៧លើក។ ការប្រគល់ធាតុទាហានស្លាប់ក្នុងសង្គ្រាមបានក្លាយជាតំណាងនៃការបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ។ នៅក្នុងអំឡុងឆ្នាំ ២០១៤-២០២០ ទីក្រុងសេអ៊ូល បានប្រគល់សង់ធាតុទាហានចិនស្លាប់ក្នុងសង្គ្រាមឧបទ្វីប មានដល់ទៅ៧១៦នាក់។ ធាតុទាហានចិនត្រូវបានយកទៅធ្វើពិធីបុណ្យហើយបញ្ចុះនៅឯទីបញ្ចុះសព ក្នុងទីក្រុងShenyang City ខេត្ត Liaoning ប្រទេសចិន៕ដោយ៖ធីរីណា
កូរ៉េបញ្ជូនអដ្ឋិធាតុទាហានដែលស្លាប់ទៅប្រទេសចិនវិញ។ រូបថត៖Yonhap.