ជើងហោះហើរដំបូងបង្អស់ទៅកាន់ទីក្រុងកាប៊ុលចាប់តាំងពីអាមេរិកដកទាហានចេញ

ចែករំលែក៖

ជើងហោះហើរដំបូងបង្អស់ដឹក្រុមវិស្វះករ កាតារ បានចុះចត់នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ក្រោយអាមេរិកបញ្ចប់ការដកទាហាន។ រដ្ឋាភិបាលកាតារកំពុងតែធ្វើការជាមួយក្រុមតាលីបង់ដើម្បីបើកដំណើរការអាកាសយានដ្ឋានឡើងវិញ។ ក្រសួងការបរទេសកាតានៅថ្ងៃទី ២ខែកញ្ញា បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះកំពុងធ្វើការជាមួយក្រុមតាលីបង់ ដើម្បីបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅរដ្ឋធានីកាប៊ុល។ ចាប់តាំងពីអាមេរិកដកទាហានចុងក្រោយចេញ អាកាសយានដ្ឋានេះបានផ្អាកដំណើរការដោយសារតែខ្វះឧបករណ៍ ហេដ្ឋារចនាសម្ព័នខួចខាតមួយចំនួន។ រដ្ឋមន្ត្រីក្រសួងការបរទេស កាតារ លោក Sheikh Mohammed bin Abdulrahman al-Thani បានបញ្ជាក់ថា «យើងបានខិតខំដោយសង្ឃឹមថា នឹងដំណើរហោះហើរឡើងវិញនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលក្នុងពេលឆាប់បំផុតដែលអាចធ្វើទៅបាន។ ដំណឹងល្អនឹងទទួលបានក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។ ក្រោយពេលអាកាសយានដ្ឋាន Hamid Karzai បើកដំណើរការឡើងវិញនោះ ពលរដ្ឋបរទេស ជនជាតិអាហ្វហ្គានីស្ថានដែលមានបំណងចេញពីប្រទេសនេះ អាចបន្តធ្វើដំណើរតាមយន្តហោះបាន។ រដ្ឋមន្ត្រីការបរទេសកាតារបានបញ្ជាក់ទៀតថា «ក្រុមតាលីបង់បានសន្យាផ្តល់លក្ខណៈងាយស្រួល សុវត្ថិភាព ដល់ពលរដ្ឋដែលចង់ចាកចេញពីប្រទេស ដូច្នេះការដំណើរការឡើងវិញអាកាសយានដ្ឋានគឺជាការចាំបាច់បំផុត។ ជើងយន្តហោះដឹកក្រុមវិស្វះករការតាទៅកាន់ទីក្រុងកាប៊ុល គឺដើម្បីពិភាក្សាពីការបើកអាកាសយានដ្ឋានក្នុងពេលឆាប់ៗខាងមុខ៕ដោយ៖ធីរីណា

រូបថត៖The Los Angeles Times

...

រុបថត៖ AFP .

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print