បុរសម្នាក់ជិះម៉ូតូលឿនធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រនិងបែកក្បាលស្លាប់​ភ្លាមៗ​ ហេីយមានម្សៅសថ្លា២កញ្ចប់តូចនៅក្បែរ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនហេីយធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រ សង្ស័យភ័យគេជិះម៉ូតូដេញពីក្រោយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២១ នៅចំណុចស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវ៣១៥ កែងនឹង៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
​ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ​ កំពង់ធំ1O-6876ធ្វើដំណើរតាមបណ្តោយផ្លូវ៣១៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈនោះក៏មានជនសុីវិលក្រុមជិះម៉ូតូធំនិងតូចចំនួន២ទៅ៣គ្រឿងធ្វើដំណើរមកពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ​ ជនរងគ្រោះក៏បានរេចង្កូតធ្លាក់ជង្ហុកបណ្តាលឲ្យដួលអូសម៉ូតូជាង៥០ម៉ែត្រនិងធ្វេីឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យនៅកន្លែងកើតហេតុក៏ប្រទះឃើញម្សៅសថ្នាចំនួន២កញ្ចប់តូចនៅក្បែរខ្លួនសពជនរងគ្រោះ​ដោយមិនដឹងថាជារបស់ជនរងគ្រោះឬរបស់អ្នកផ្សេង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌទួលគោក​ បានមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន​ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print