ស្រាយគំនុំចាស់ លីកាំបិតផ្គាក់ចូលកាប់ជនរងគ្រោះកំពុងអានសៀវភៅធម៌ក្នុងផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ជនដៃឆៅម្នាក់ បាន​ចូលទៅកាប់​បុរស​វ័យចំណាស់ម្នាក់ដល់ក្នុងផ្ទះស្លាប់ក្នុងថ្លុកឈាម៉ាងអាណោចអាធ័ម ខណ:ដែលជនរងគ្រោះកំពុងដេកអានសៀវភៅធម៌ទាំងមិនដឹងខ្លួន។ ប៉ុន្តែអំពើឃាតកម្មគ្រោងទុកជាមិននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ភ្លាមៗដែរ។
ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទងបានឲ្យដឹងថា
ជនរងគ្រោះ ឈ្មោះ គឹម សិន អាយុ ៧០ ឆ្នាំ​។ ឯ​ជនដៃដល់ ឈ្មោះ ហឿន ឧ​ត្ត​ម អាយុ ៣០ ឆ្នាំ ។ បុរសរងគ្រោះ និង​ជនដៃដល់ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ ខាងលើជាមួយគ្នា ។​
តាមសាក្សីនៅក្បែរផ្ទះជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ មិនដឹងជនដៃដល់មានគំនុំជាមួយជនរងគ្រោះតាំងពីពេលណា ស្រាប់តែបានកាន់កាំ​បិ​តផ្គាក់ ចូលទៅកាប់ជនរងគ្រោះដែលកំពុងអានសៀវភៅធម៌ក្នុងផ្ទះ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​ក្នុង​ថ្លុកឈាម នៅនឹងកន្លែង​យ៉ាងអាណោចអាធ័មតែម្ដង ។​ សមត្ថកិច្ចឲ្យដឹងទៀតថា អំពើ​មនុស្សឃាត​នេះ នៅ​មិនទាន់​បានដឹងពី​មូលហេតុច្បាស់លាស់​នៅឡើយ ក្រៅពីសង្ស័យថាស្រាយគំនុំនោះទេ។ ក៏ប៉ុន្តែ​នៅក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល ស្រុក​សំរោង​ទង បាន​ឃាត់ខ្លួន​ជនដៃដល់ និងរឹបអូសវត្ថុតាងកាំបិតផ្គាក់មួយដើមបញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការតាម​នីតិវិធី​រួចហើយ ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print