ខ្សែបម្រើ Ziyech បានអវត្តមានពីក្រុមជម្រើសជាតិម៉ារ៉ុកដោយសារតែមានអាកប្បកិរិយាមិនល្អ

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុកលោក Vahid Halilhodzic បាននិយាយថា កីឡាករ Hakim Ziyech ត្រូវបានអវត្តមានក្នុងក្រុមជម្រើសជាតិម៉ារ៉ុកសម្រាប់ការប្រកួតជម្រុះ World Cup ២សប្តាហ៍នេះដោយសារតែអាកប្បកិរិយាមិនអាចទទួលយកបាននៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។

 

 

Hakim Ziyech វ័យ២៨ឆ្នាំគឺជាការខកខានដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីសប្តាហ៍មុននៅពេលដែលក្រុមនេះត្រូវបានគេដាក់ឈ្មោះសម្រាប់ការប្រកួតជម្រុះពូល I ទល់នឹងស៊ូដង់នៅកីឡដ្ឋាន Rabat កាលពីថ្ងៃព្រហស្បតិ៍ និងទល់នឹងប្រទេសហ្គីណេនៅថ្ងៃចន្ទសប្តាហ៍ក្រោយដោយគ្មានការពន្យល់ពីមូលហេតុ ទើបតែពេលនេះត្រូវបានគ្រូបង្វឹកប្រាប់ហេតុផល ។

 

 

លោក Halilhodzic បានពន្យល់ពីការខកខាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា កីឡាកររបស់ក្រុមតោខៀវ Chelsea រូបនេះមានអាកប្បកិរិយាមិនល្អនៅក្នុងខែមិថុនានៅពេលត្រូវបានកោះហៅឱ្យប្រកួតមិត្តភាពក្នុងផ្ទះទល់នឹងហ្គាណា និង Burkina Faso ។

 

 

លោកនិយាយថា “អាកប្បកិរិយារបស់គាត់នៅក្នុងការប្រកួតពីរលើកចុងក្រោយ ជាពិសេសការប្រកួតចុងក្រោយមិនមែនជាកីឡាកររបស់ក្រុមជម្រើសជាតិដែលជាអ្នកដឹកនាំក្នុងក្រុមត្រូវធ្វើជាគំរូល្អនោះទេ។ គាត់មកដល់យឺត ហើយបន្ទាប់ពីនោះគាត់ថែមទាំងបដិសេធមិនធ្វើការទៀត។ គ្មានអ្វីសំខាន់ក្នុងការពិភាក្សានោះទេ បន្ទាប់ពីគ្រូបង្វឹកម្នាក់ចម្លើយនៅត្រង់នេះ សម្រាប់ខ្ញុំក្រុមជម្រើសជាតិគឺស្ថិតនៅខាងលើអ្វីៗទាំងអស់គ្មាននរណាម្នាក់អាចយកធ្វើជាចំណាប់ខ្មាំងបានឡើយ” ។

 

 

នេះមិនមែនជាលើកទីមួយទេដែល Ziyech ដែលមានដើមកំណើតហូឡង់បានជួបបញ្ហាជាមួយគ្រូបង្វឹក។ គាត់បានបដិសេធមិនលេងឱ្យម៉ារ៉ុកបន្ទាប់ពីលោក Herve Renard បានបណ្តេញគាត់ចេញពីក្រុមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០១៧ ផងដែរដោយសារតែអាកប្បកិរិយារបស់គាត់ ៕ (រូបភាព ៖ Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print