នាយករដ្ឋមន្ត្រីជប៉ុននឹងលាលែងចេញពីតំណែងក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងលាលែងចេញពីតំណេង ឆាប់បំផុតនៅក្នុងខែកញ្ញានេះ ហើយបេក្ខភាពផ្សេងទៀតកំពុងតែប្រជែងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ លោក Yoshihide Suga នឹងមិនចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោត ក្នុងគណបក្សកាន់អំណាចនោះឡើយ។ តាមសារព័ត៌មាន Nikkei Asia បានផ្សាយថា ការបោះឆ្នោតថ្នាក់ដឹកនាំគណបក្សនឹងធ្វើឡើងនៅមុនការបោះឆ្នោតសភាជាតិ ហើយសភានឹងបញ្ចប់អាណាត្តិនៅថ្ងៃទី២១ខែតុលា។ អ្នកដែលជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី កាន់អំណាចនឹងក្លាយជានាយរដ្ឋមន្ត្រី។ អគ្គលេខាគណបក្ស LDP លោក Nikai Toshihriro បានលើកឡើងថា «នៅក្នុងកិច្ចប្រជុំ ថ្ងៃនេះនាយករដ្ឋមន្ត្រី Suga ចង់ផ្តោតសំខាន់ទៅលើការទប់ស្កាត់ឆ្លងរាលដាលកូវីដ ១៩ ។ ការបោះឆ្នោតគណបក្សកាន់អំណាច គឺជាការបោះឆ្នោតសម្រាប់ជ្រើសរើសអ្នកជំនួសនាយករដ្ឋមន្ត្រី Suga ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ខែកញ្ញា ហើយការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៧ខែកញ្ញា។ នាយករដ្ឋមន្ត្រី Suga នឹងមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះឡើយ។ តាមសារព័ត៌ Jiji Press បានផ្សាយថានាយករដ្ឋមន្ត្រី suga នឹងរំលាយរដ្ឋសភា នៅពាក់កណ្តាលខែកញ្ញា ហើយបន្ថយពេលវេលាបោះឆ្នោតគណបក្សLDP ។ ប្រភពព័ត៌មានពីរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនឹងចេញសេចក្តីសម្រេចចុងក្រោយ លើបញ្ហាទាំងនោះនៅការកែទម្រង់គណបក្សកាន់អំណាច និងគណៈកម្មការដឹកនាំគណបក្ស នៅសប្តាហ៍ក្រោយ។ នៅពេលនេះនាយករដ្ឋមន្ត្រីបានសម្រេចផ្តោតសំខាន់ទៅលើការគ្រប់គ្រងកូវីដ ១៩ ហើយនឹងបោះឆ្នោតនៅថ្ងៃទី ១៧ខែតុលា មុនពេលរដ្ឋសភាបញ្ចប់អាណាត្តិ ៤ឆ្នាំ។ លោក Suga កាន់តំណែង នាយករដ្ឋមន្ត្រីជំនួសលោក Shinzo Abe ដែលបានលាលែងចេញពីតំណែងកាលពីខែកញ្ញាឆ្នាំ ២០២០ ដោយបញ្ហាសុខភាព៕ដោយ៖ធីរីណា

នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នឹងចុះចេញពីតំណែងក្នុងពេលឆាប់ៗនេះ។ រូបថត៖Reuters.

...

នាយករដ្ឋមន្រ្តី Suga Yoshihide នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) (រូបថត៖ AFP/VNA).

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print