លោក​ ឯក​ ឃុនដឿន​៖​ ប្រេីកណ្ដាប់ដៃបង្រ្កាបទីតាំងបនល្បែងបៀដុះស្លែមួយកន្លែងនៅសង្កាត់ស្វាយប៉ាក់​ ឃាត់ខ្លួន​អ្នកញៀនល្បែងជាង១០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់​ ​ចុះបង្រ្កាប​វង់ល្បែងបៀដុះស្លែមួយកន្លែងស្ថិតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លំ​ សង្កាត់ស្វាយប៉ាក់​ ខណ្ឌ​ឬស្សីកែវ​ ។​ ជាលទ្ធផល​កម្លាំង​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យមនុស្សប្រុសស្រី​ ១២នាក់​ និងដកហូតវត្ថុតាងបៀជាច្រេីនប្រអប់ផងដែរ។

បេី​យោង​តាមប្រភពព័ត៍មានពី​លោក​ ឯក​ ឃុនដឿន​ អភិបាលខណ្ឌឫស្សីកែវ​ បានឱ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​ទី​តាំង​បនល្បែងស៊ីសងខាងលេីនេះ​ បន្ទាប់ពី​លោកទទួល​បានព័ត៍មានពីប្រជាពលរដ្ឋរាយការណ៍ថា​ មានមនុស្ស​ជាច្រើន​បានប្រមូល​ផ្ដុំ​គ្នា​លួច​លេងល្បែង​ស៉ី​សង(បៀ)ខុសច្បាប់​ និង​បំពាននីតិវិធីក្រសួងសុខាភិបាល​កម្ពុជា​ នៃច្បាប់ប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩​ មិនឱ្យមានការជួបជុំគ្នា​។

លោកអភិបាលខណ្ឌឫស្សីកែវថ្មីរូបនេះ​ បានឱ្យដឹងទៀតថា​ ក្រោយទទួលបានព័ត៍មានលោក​ បានធ្វេីការ​ស្រាវជ្រាវ​ជាក់ស្ដែង​រហូត​ឈាន​ដល់​ការ​ចុះបង្រ្កាប​ទីតាំង​ខាងលេីនេះ​ ជាលទ្ធផល​កម្លាំង​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យមនុស្សប្រុសស្រី​ ១២នាក់​ ក្នុងនោះប្រុស​ ៦នាក់​ ស្រី​៦នាក់​ ព្រម​ទាំង​ដកហូតវត្ថុតាងបៀជាច្រេីនប្រអប់។

លោក​ ឯក​ ឃុនដឿន​ បានសង្កត់ធ្ងន់ថា​ ក្រោយប្រតិបត្តិការ​ កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌ​ បានប្រគល់អ្នកញៀនល្បែងទាំង១២នាក់នេះ​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖​ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print