ខេត្តកណ្ដាល ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យបាលថ្មី នៅក្នុងស្រុកល្វាឯម និងត្រួតពិនិត្យការរៀបចំបើកអោយមានការបង្រៀននៅតាមសាលារៀន ក្នុងតំបន់ដែលមានហានិភ័យទាប ព្រមទាំងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ នៅនៅក្នុងស្រុកល្វាឯ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៩១នាក់ (ឆ្លងសហគមន៌: ៣២៦ និង នាំចូល: ១៦៥) និងមានជាសះស្បេីយ ៣៩៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៤៤១៧ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៩៨៩៧នាក់ និង ស្លាប់ថ្មី៩នាក់ សរុបស្លាប់១៩៣៧នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2124233 ស្មេីនឹង 125694 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៣,៧៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨១,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕