ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងកាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ថា៖ ជាលទ្ធផលរយះពេលមួយសប្តាហ៍ចុងក្រោយនេះ នគរបាលជំនាញ បានបង្រ្កាបបទល្មើស ករណីគ្រឿងញៀន សរុបចំនួន ០៧ករណី ពាក់ព័ន្ធនឹងករណីជនបរទេស ០២ករណី ឃាត់ខ្លួនជនសង្ស័យបាន ១២នាក់ (ជនជាតិខ្មែរ ១០នាក់, ជនជាតិវៀតណាម ០១នាក់, ជនជាតិចិន ០១នាក់) ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងបន្តថា ក្នុងប្រតិបត្តិការនេះ នគរបាលបានដកហូតវត្ថុតាងរួមមាន៖
១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន២៧កញ្ចប់ ទម្ងន់ ១២៨,៥៨ក្រាម
២.គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៩គ្រាប់ និង២ចំណិត ទម្ងន់ ១,១២ក្រាម
៣.កញ្ឆាក្រៀមចំនួន ០១កញ្ចប់ ទម្ងន់ ១០២,១៥ក្រាម។
៤.ទូរស័ព្ទដៃចំនួន ១២គ្រឿង
៥.ម៉ូតូចំនួន ០៤គ្រឿង
៦.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
៧.កាំភ្លឿងកែឆ្នៃចំនួន ០១ដើម
៨.ខ្សែកចំនួន ០១ខ្សែ
៩.អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
១០.កាតចាក់វ៉ាក់សាំងចំនួន ០១សន្លែក
១១.ផ្លាក់លេខម៉ូតូចំនួន ០១សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ៖សហការី