ក្រោយធុញថប់ក្នុងជីវិតរត់ទៅធ្វើអត្តឃាតចង ក មិនបានសម្រេចអតីតពលករម្នាក់សម្រេចសាងផ្នួសហើយ

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័​យ ៖ ការសាងផ្នួស ជាកុសលល្អ ធ្វើឲ្យចិត្តមនុស្សលះបង់នូវ មោហ: ទោស: មានះ និងកិលេសផងទាំងពួង ព្រមទាំងជំរុញចិត្តមនុស្សឲ្យស្គាល់បុណ្យបាបផងដែរ។
យ៉ាងណាមិញកាលពី​ថ្ងៃទី​៣ ខែកញ្ញា​ ឆ្នំា២០២១ លោកតា ម៉ៃ ទូច ជា​អតីត​ពលករមកពីប្រទេសថៃ ដែលត្រូវអាធរខេត្តបន្ឋទាយមានជ័យបញ្ជូនមកធ្វើចត្តាឡីសឋ័កនៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​មង្គល​បូរី នា​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី កាលពី​ខែមីនា ឆ្នាំ​២០២១ នោះ គាត់ហាក់មានកាតធុញទ្រាន់ក្នុងជីវិត បានប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​ចង ក តែ​មិនបាន​សម្រេច​។ ប៉ុន្តែដោយអាជ្ញាធរ និងប្រជាពលរដ្ឋជួយទាន់ព្រមទាំងអប់រំផ្លូវចិត្ត ផ្លូវធម៌ ឲ្យស្គាល់បុណ្យបាប និងអំពើជាកុសលនោះឥឡូវនេះគាត់ បាន​សាង​ផ្នួស​ជា​ព្រះសង្ឃហើយ​។​
​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បានឲ្យដឹងថា កន្លងមកតា​អាយុ​ជាង ៧០ ឆ្នាំ​រូបនេះ បាន​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​ចង ក តែ​មិនបាន​សសម្រេចដោយសារប្រជាពលករនិងកម្លាំងអាជ្ញាធរឃើញចេញទៅជួយសង្រ្គោះទាន់ពេលវេលា។
មិនការប៉ុនប៉ងធ្វើអត្តឃាតបែបនេះ ​អតីត​ពលកររូប ធ្លាប់​និយាយថា គាត់​ធុញថប់​ក្នុងជីវិតខ្លាំងណាស់​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​បាត់​ការ​ទ្រាំ​រង់ចាំ ក្នុង​រយៈពេល១៤​ថ្ងៃមិនចង់បាន ទើបគិត​ខ្លី រត់ឡើង​ដើមឈើ ដើម្បី ចង ក​។​តែទង្វើនេះត្រូវបងប្អូននៅជិតនោះជួយទាន់កុំអីគាត់ស្លាប់បាត់ទៅហើយ។
​លោក រ័ត្ន ដា​ស៊ី​ណង់ បាន​បន្តទៀតថា ឥឡូវនេះ អ្វីៗ​បាន​ប្ប្រែប្រួហើយ ព្រោះអតីតពលករ​រូបនេះ បាន​សម្រេចចិត្តសាង​ផ្នួសជា​ភិក្ខុសង្ឃ​លាងបាបនូវទង្វើល្ងង់ខ្លៅចង់ធ្វើអត្តឃាតខ្លួនឯងដែលធម៌ព្រះហាមឃាត់ដាច់ខាត។
អតីតពលកររូបនេះបានសាងផ្នួសនៅ​វត្ត​ផ្លូវ​សៀម ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី​។ ហេតុនេះ សូមញាតិ​ញោម ធ្លាប់​ស្គាល់ រាប់អាន​លោក ជួយទៅ​ប្រគេន​ទេយ្យទាន បច្ច័យ និង​ចង្ហាន់​ដល់សង្ឃអង្គនេះផង៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print