កម្មវិធី ONE Championship បង្ហាញកំពូលអ្នកប្រយុទ្ធជាស្ត្រីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ចែករំលែក៖

ការផ្សព្វផ្សាយក្បាច់គុនអាស៊ីកម្មវិធី ONE Championship បានផ្សាយការប្រយុទ្ធស្ត្រីទាំងអស់កាលពីថ្ងៃទី៣ ខែកញ្ញា ត្រូវបានគេនិយាយថា ជា“ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” ដែលជាព្រឹត្តិការណ៍ដំបូងរៀបចំដោយអង្គការក្បាច់គុនពិភពលោកធំមួយ។

 

 

ការបង្ហាញនេះនឹងឃើញការប្រកួតសរុបចំនួន៩លើកដែលបង្ហាញពីម្ចាស់ជើងឯកពិភពលោក Xiong Jing Nan និងអ្នកប្រដាល់ទម្ងន់ធ្ងន់លំដាប់ទី២ Michelle Nicolini នៅក្នុងព្រឹត្តិការណ៍សំខាន់នេះ។

 

 

ការប្រកួតដំបូងរបស់ Anissa Meksen និង Cristina Morales ប៉ះគ្នាក្នុងការប្រកួតប្រដាល់សេរី ហើយនឹងចាប់ផ្តើមការប្រកួតដណ្តើមខ្សែក្រវាត់ឯកត្តជននារីពិភពលោករបស់ ONE Championship ជាមួយនឹងការប្រកួតវគ្គ៤ក្រុមចុងក្រោយសម្រាប់ការប្រកួត ONE Women Atomweight World Grand Prixដូចជា៖

 

 

Denise Zamboanga មកពីហ្វីលីពីន ប៉ះជាមួយ Seo Hee Ham មកពីកូរ៉េខាងត្បូង, Stamp Fairtex មកពីថៃប៉ះជាមួយ Alyona Rassohyna មកពីអ៊ុយក្រែន, Meng Bo មកពីចិនប្រកួតជាមួយ  Ritu Phogat មកពីឥណ្ឌា និង Itsuki Hirata មកពីប្រទេសជប៉ុនប្រកួតជាមួយ Alyse Anderson មកពីអាមេរិក។

 

 

ការប្រកួត World Grand Prix ដែលនៅសេសសល់នឹងឃើញអតីតគូប្រជែង ONE Women’s Atomweight World Title កីឡាការិនី Mei Yamaguchi របស់ជប៉ុនត្រូវជួបជាមួយ Julie Mezabarba របស់ប្រេស៊ីល និង Grace Cleveland របស់អាមេរិកនឹងប្រកួតជាមួយ Bi Nguyen ។

 

 

អ្នកអាចមើលការប្រកួត ONE Championship ស្ត្រីគ្រប់រូបនៅលើកម្មវិធី ONE Championship ឬឆានែលយូធូបចាប់ផ្តើមនៅម៉ោង៧យប់ ហើយការប្រកួតសំខាន់ត្រូវបានកំណត់ពេលវេលាម៉ោង៨និង៣០នាទីយប់ ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print