ខេត្តតាកែវ, នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ម្សិលមុិញ លោកបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន សមាជិកសេនាធិការគណបក្ស-រាជរដ្ឋាភិបាលខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្ស-រាជរដ្ឋាភិបាលស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារគណបក្ស-រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំរមេញ បានដឹកនាំសមាជិក-សមាជិកា ចុះពិនិត្យវឌ្ឍនភាពអ្នកជំងឺកូវីដ-១៩ និងដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ព្រមទាំងសំណេះសំណាល
និងសាកសួរសុខទុក្ខមន្ត្រីមូលដ្ឋានស្រុក ឃុំ កងកម្លាំង មន្រ្តីសុខាភិបាលប្រចាំការនៅកន្លែងចាក់វ៉ាក់សាំង និងបានណែនាំសមាជិកគណបក្សមូលដ្ឋានឃុំរមេញ អោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ របស់ខ្លួន ដើម្បីពង្រឹងមូលដ្ឋានត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។
ក្នុងនោះផងដែរ លោកបណ្ឌិតប្រធាន ក៏បានឧបត្ថម្ភដល់:
-រដ្ឋបាលឃុំ ២,៨៩០,០០០រៀល ដើម្បីចំណាយលើសម្ភារ:កងកម្លាំងប្រចាំការបិទខ្ទប់ផ្សារកោះអណ្តែត និងសម្ភារ:យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
-អភិបាលស្រុក ៥០០,០០០រៀល
-កងកម្លាំងនគរបាលនិងអាវុធហត្ថ ៥៨០,០០០រៀល
-មន្រ្តីសុខាភិបាល ១,២៤០,០០០រៀល
-ក្រុមប្រឹក្សាឃុំ និងមេភូមិ ៩៦០,០០០រៀល
ទឹកប្រាក់សរុប: ៦,១៧០,០០០រៀល ៕
ដោយ, សិលា