អ្នកជំងឺកូវីដ-១៩មានច្រើន ហើយបុគ្គលិកសុខាភិបាលហ្វីុលីពីនមានប្រាក់ខែតិចទើបធ្វើឱ្យពួកគេបោះបង់ចោលការងារ

ចែករំលែក៖

ហ្វីុលីពីនប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ ដោយសារតែវីរុសបំប្លែងថ្មីដែលតា ។ ហ្វីុលីពីនត្រូវបានគេស្គាល់ថា ជាទីកន្លែងបណ្តុះបណ្តាលនិងចែកចាយគ្រូពេទ្យ ឈរលំដាប់លេខ១នៅលើពិភពលោក ។ នៅពេលនះប្រទេសហ្វីុលីពីនប្រឈមនឹងកង្វះគ្រូពេទ្យយ៉ាងខ្លាំងដោយសារតែគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាជាច្រើនបានបោះបង់ចោលការងារ។ លោក James គិលានុបដ្ឋាកទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងរដ្ឋធានីម៉ានីល បានដាក់លិខិតសំុឈប់ពីការងារ ក្រោយពីលោកបម្រើការងារនៅទីនោះអស់រយៈពេល៧ឆ្នាំកន្លងមក។ នោះជាការសម្រេចយ៉ាងលំបាកបំផុត ប៉ុន្តែត្រូវតែបង្ខំចិត្តឈប់ពីការងារដោយសារតែប្រាក់ខែតិច និងការងារច្រើន ។ មិនតែប៉ុណ្ណោះការឈប់ដោយសារតែខ្លាចខ្លួនជាអ្នកនាំវីរុសកូវីដ-១៩ទៅចម្លងដល់គ្រួសារ។ លោក James និងគ្រូពេទ្យជាច្រើនផ្សេងទៀត បានស្នើមន្ទីរពេទ្យផ្តល់ទីកន្លែងស្នាក់នៅ ដោយមិនចង់នាំកូវីដ-១៩ទៅចម្លងអ្នកផ្ទះនោះឡើយ ។ ប៉ុន្តែសំណើទាំងនោះមិនទាន់បានឆ្លើយតបនៅឡើយទេជាច្រើនខែមកហើយ។ ទាំងនោះជាបញ្ហាប្រឈមមុខរួមនៃក្រុមបុគ្គលិកសុខាភិបាលហ្វីុលីពីន។ មន្ទីរពេទ្យជាច្រើនរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបុគ្គលិក ក្រុមគ្រូពេទ្យសុំឈប់ពីការងារ។ តាមការប្រកាសរបស់សមាគមក្រុមគ្រូពេទ្យឯកជនហ្វីុលីពីនបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ បុគ្គលិកសុខាភិបាលរហូតដល់ទៅ៤០%បានសុំឈប់ពីការងារ។ ពេលថ្មីៗនេះមជ្ឈមណ្ឌលសុខាភិបាលឯកជនធំបំផុតនៅក្នុងប្រទេសនេះ ST Luke ក៏ត្រូវប្រឈមនឹងកង្វះគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដោយសារតែបុគ្គលិកសុំឈប់ពីការងារ ។ សម្ពាធការងារច្រើន ប្រាក់ខែតិច និងមិនមានកន្លែងស្នាក់នៅ ក្រោយធ្វើការជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវទៅផ្ទះទៀត បង្កក្តីបារម្ភយ៉ាងខ្លាំងពីការនាំមេរោគចូលផ្ទះ៕ដោយ៖ធីរីណា

រូបថត៖TTXVN-VNA.

...

បុគ្គលិកសុខាភិបាលហ្វីលីពីនទាមទារប្រាក់ឧបត្ថម្ភហានិភ័យចំពេលមានការកើនឡើងនៃ Covid-19។ (AFP or licensors)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print