ស្ត្រីអាហ្វហ្គានីស្ថានលែងឲ្យក្រុមតាលីបង់ធ្វើបាបទៀតហើយៗលែងខ្លាចស្លាប់នាំគ្នាធ្វើបាតុកម្មទាមទារសិទ្ធិ

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែកញ្ញា ស្ត្រីអាហ្វហ្គានីស្ថានបាននាំគ្នាធ្វើបាតុកម្មដោយនាំគ្នាដង្ហែក្បួនឆ្ពោះទៅកាន់វិមានប្រធានាធិបតីក្នុងទីក្រុងកាប៊ុល។ ស្ត្រីទាំងនោះបានអំពាវនាវដល់ក្រុមតាលីបង់គោរពសិទ្ធិរបស់ស្ត្រី ក៏ដូចជាសមិទ្ធផលរបស់ស្ត្រីដែលបានខិតខំអស់រយៈពេល២០ឆ្នាំកន្លងមកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កម្លាំងតាលីបង់ បានព្យាយាមបំបែកក្រុមស្ត្រីធ្វើបាតុកម្ម ដោយបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងពេលក្រុមស្ត្រីទាំងនោះព្យាយាមដង្ហែក្បួនទៅកាន់វិមានប្រធានាធិបតី។ ប៉ុន្តែក្រុមតាលីបង់បានបញ្ជាក់ថា ការធ្វើបាតុកម្មនេះ លើសពីសមត្ថភាពគ្រប់គ្រង។ នេះជាការធ្វើបាតុកម្មថ្មីបំផុត ក្នុងចំណោមបាតុកម្មធ្វើឡើងដោយស្ត្រីនៅទីក្រុងកាប៊ុល និង Herat ក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ស្ត្រីទាំងនោះបានទាមទារសិទ្ធិទៅធ្វើការ សិទ្ធិចូលរួមនៅក្នុងនយោបាយ។ ក្រុមតាលីបង់ក៏បានប្រកាសថា នឹងផ្លាស់ប្តូររដ្ឋាភិបាលក្នុងពេលខាងមុខ។ ក្រុមតាលីបង់បានបញ្ជាក់ថា ស្ត្រីអាចចូលរួមនៅក្នុងឆាកនយោបាយ ចូលរួមបង្កើតរដ្ឋាភិបាល ប៉ុន្តែមិនមានតំណែងនៅក្នុងជួរគណៈរដ្ឋមន្ត្រីឡើយ។ ស្ត្រីជាច្រើនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចធ្លាក់ចូលក្នុងដំណាក់កាលនៃក្រុមតាលីបង់គ្រប់គ្រងកាលពីជាង២០ឆ្នាំមុន ។ នៅឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០១ ស្ត្រីអាហ្វហ្គានីស្ថាន ត្រូវស្លៀកពាក់បិទមុខជិត ហើយដាក់ទណ្ឌកម្មយ៉ាងថ្ងន់ដល់ស្ត្រីដែលបំពានច្បាប់។ មិនតែប៉ុណ្ណោះស្ត្រីមិនបានទៅសាលារៀន ឬចូលរួមសកម្មភាពសង្គមនោះឡើយ៕ដោយ៖ធីរីណា

...

ភូណាអាហ្វហ្កានីស្ថានbiểutìnhởthủđô Kabul vàohôm 2/9 រូបថត៖Getty.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print