ភ្នំពេញ,អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នៅ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ ជាកម្មករក្រុមហ៊ុនសំណង់ SCE បានស្នាក់នៅទីតាំងខាងលើ ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ ក្នុងចំណោមកម្មករ ៥៨នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក្រើនរំឭកថា, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕
ដោយ, សិលា