ទីស្តីការគណៈរដ្ឋមន្ត្រីបើកវគ្គផ្សព្វផ្សាយស្តីពី​ការរៀបចំកម្មវិធីវិនិយោគសាធារណៈដោយប្រើប្រាស់បច្ចេកវិទ្យាអនឡាញ (ONLINE)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦​ នៅវិមានមិត្តភាព បានបើកវគ្គផ្សព្វផ្សាយស្តីពី​ការរៀបចំកម្មវិធីវិនិយោគ

...
សាធារណៈ ​ក្រោម អធីបតីភាព លោក កែវ រ៉េមី​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយប្រើប្រាស់បច្ចេកវិទ្យាអនឡាញ។​ នៅក្នុងពិធីនោះមានការចូលរួមពីលោក លោកស្រី ជាតំណាងឱ្យ អាជ្ញាធរ នាយកដ្ឋាន និងអង្គភាព ចំណុះទីស្តីការគណរដ្ឋមន្ត្រីផងដែរ។

លោក កែវ រ៉េមី បានមានប្រសាសន៍ថារាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នរបស់ខ្លួនជាសេនាធិការ បានអនុវត្តគម្រោង ​អភិវឌ្ឍយ៉ាងច្រើន ហើយពេលខ្លះគម្រោងទាំងនោះមិនត្រូវបាន រំលេចនៅក្នុងកម្មវិធីវិនិយោគសាធារណៈឡើយ ដែលជាហេតុធ្វើឱ្យគេមិនបានមើលឃើញអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល​ជាពិសេសមិនបានមើលឃើញពិតប្រាកដអំពីទំហំចំណាយរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស។ លោក កែវ រ៉េមី បានស្នើទៅគ្រប់អាជ្ញាធរ​ នាយកដ្ឋាន និងអង្គភាពទាំងអស់ដែលចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមក្នុងការ​រាយការណ៍អំពីគម្រោងរបស់ខ្លួនដែលកំពុងអនុវត្ត និងស្នើគម្រោងថ្មីដើម្បីបង្ហាញពីស្ថានភាពពិតប្រាកដនៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី។

គោលដៅសំខាន់ៗនៅក្នុងវគ្គផ្សព្វផ្សាយនេះមាន៣៖​ ទី១-ជាឧបករណ៏គ្រប់គ្រងកម្មវិធី និងជាយន្តការសំខាន់ សម្រាប់ធ្វើការកំណត់ ការចុះបញ្ជីគម្រោង និងសកម្មភាពផ្សេងៗ ដើម្បីសម្រេចគោលដៅ និងចំណុចដៅ តាមវិស័យជាច្រើនដូចមានចែងក្នុងផែនការណ៍យុទ្ធសាស្រ្តអភិវឌ្ឍជាតិ។ ទី២-ជាមូលដ្ឋានគ្រឹះដើម្បីជួយគណៈកម្មាធិការនីតិសម្បទារ និងអភិវឌ្ឍកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍ និងបណ្តាក្រសួងស្ថាប័នផ្សេងៗទាំងអស់​ ក្នុងការទាក់ទាញ​ និងតម្រង់ទិសដៅ ដល់ដៃគូរអភិវឌ្ឍក្នុងការផ្តលជំនួយអភិវឌ្ឍប្រទេសកម្ពុជា។ និងទី៣-ជាយន្តការក្នុងការតម្រឹម តម្រង់ធនធាន​ពីដៃគូរអភិវឌ្ឍ និងពីរាជរដ្ឋភិបាលដោយផ្ទាល់ទៅនឹងកម្មវិធីវិនិយោគនានា ដែលជាអទិភាពរបស់ជាតិ ចែងនៅក្នុងផែនការអភិវឌ្ឍជាតិ និងជាឧបករណ៏សម្រាប់ត្រួតពិនិត្យផែនការអភិវឌ្ឍជាតិ។

នៅក្នុងវគ្គផ្សព្វផ្សាយស្តីពី​ការរៀបចំកម្មវិធីវិនិយោគសាធារណៈដោយប្រើប្រាស់បច្ចេកវិទ្យាអនឡាញ ដែលធ្វើបទបង្ហាញដោយលោក​ ជួន ចំរើន អនុប្រធាននាយកដ្ឋានផែនការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានរំលឹកថា ​កាលពីមុន​រាល់ការស្នើគម្រោងត្រូវបំពេញបែបបទ និងបញ្ជូនដោយផ្ទាល់ មកនាយកដ្ខានផែនការនៃទីស្តីការគណរដ្ឋមន្ត្រី បន្ទាប់ពីពិនិត្យរួចមក ក៏បញ្ជូនទៅក្រសួងផែនការ និងក្រោយពីក្រសួងផែនការពិនិត្យសម្រេចចុងក្រោយទើបអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាអធិបតី។ ប៉ុន្តែបច្ចុប្បន្ននេះដើម្បីភាពងាយស្រួលក្នុងការស្នើគម្រោងនានាពីក្រសួង ស្ថាប័ន​ ផ្សេងៗ ក្រោមការផ្តួចផ្តើមរបស់ក្រសួងផែនការ បានប្តូរមកប្រើបច្ចេកវិទ្យាអនឡាញដោយឱ្យត្រូវបំពេញបែបបទ និងបញ្ជូនទិន្នន័យតាមរយៈបណ្តាញអ៊ិនធើណិត នៅលើគេហទំព័រ pip.mop.gov.kh របស់ក្រសួងផែនការ។ ក្នុងការស្នើសុំ​ User និង Password ដើម្បីអាច​ចូលទៅប្រើប្រាស់បច្ចេកវិទ្យានេះបាន ត្រូវស្នើទៅក្រសួងផែនការដោយផ្ទាល់ ឬតាមរយៈនាយកដ្ឋានផែនការនៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយការស្នើនេះអាចធ្វើបានចំពោះតែ ក្រសួង ស្ថាប័នដែលមាន គម្រោងវិនិយោគសាធារណៈ បីឆ្នាំរំកិលតែប៉ុណ្ណោះ។

នៅក្នងពិធីបិទវគ្គផ្សព្វផ្សាយស្តីពី​ការរៀបចំកម្មវិធីវិនិយោគសាធារណៈដោយប្រើប្រាស់បច្ចេកវិទ្យាអនឡាញ នៅថ្ងៃដដែលនោះដែរ លោក​ យ៉ា សុខដេត ប្រធាននាយកដ្ឋានផែនការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា ការរៀបចំគម្រោងវិនិយោគសាធារណៈមានសារៈសំខាន់ណាស់សម្រាប់ការលើកគម្រោរបស់ខ្លួន ដើម្បីធានាការអភិវឌ្ឍ ការចងក្រងឯកសារជាកញ្ចប់តែមួយ អាចឱ្យយើងមើលឃើញកញ្ចប់ថវិកាសរុបដែល ក្រសួងស្ថាប័ននានាចំណាយ ៕

29 03 16 (1)

29 03 16 (2)

29 03 16 (3)

29 03 16 (4)

29 03 16 (5)

អត្ថបទដោយ៖អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print