ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សិលា បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ ចុះបង្ក្រាបបទល្មេីសជួញដូរកាន់កាប់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២រសៀលថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះដោយធ្វេីការឃាត់ខ្លួនស្រ្តីម្នាក់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ជនសង្ស័យខាងលេីនេះ មានឈ្មោះ សេង ស្រីង៉ា ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំខាងលេី ។
ចំណែកវត្ថុតាងដែលមន្រ្តីនគរបាលដកហូតបានរួមមាន:
-ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ១៩កញ្ចប់ និងសម្ភារៈជក់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបាននគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី