សត្វស្វា​ តោងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ធ្វើឱ្យ​ឆេះដាច់ទាំងបីហ្វា​ និងធ្វើ​ឱ្យ​ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ​៖ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គិសនីកម្ពុជា​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F4) មូលហេតុដោយសារមានសត្វស្វាតោងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យឆេះដាច់ទាំងបីហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា​ បានបញ្ជាក់បន្ថែមថា​ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅរសៀលថ្ងៃដដែលនេះ។

ដោយ​ឡែក​លើកលែងតែបន្ទប់ភ្លើងលេខP2299 ដែលមានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ខណៈ​ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧​ និង៣០នាទីល្ងាច។

សូមជម្រាបថា​ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១​និង៣៦នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F9) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print