មនុស្ស២នាក់បានស្លាប់និងមនុស្ស៧នាក់ទៀតរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២បានស្លាប់នៅនឹងកន្លែងនិងមនុស្សចំនួន៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរា​​​​​​ណ៍នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្រៅទីប្រជុំជន ត្រង់ចំណុចខាងកើតស្ពានអូរឫស្សី ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
លោក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ដំបូងមានរថយន្ត០១គ្រឿងម៉ាកHIGHTLANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5046 បើកបរដោយឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បើកក្នុងទិសដៅ ពីកើតទៅលិច នៅពេលបើកដល់ចំណុចខាងកើតស្ពានអូរឫស្សី ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប បានបុកម៉ូតូ០១គ្រឿង ម៉ាកទ្រីមសេរី១៩៩៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីក្រោយ បើកបរដោយ ឈ្មោះ សឿន តុលាភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោងឃុំភ្នំលៀប.ស្រុកព្រះនេត្រព្រះ (របួសជើងឆ្វេងធ្ងន់) ។
លោកអធិការបានបន្តថា៖ក្រោយពីបុកម៉ូតូរួចអ្នកបើករថយន្តបានព្យាយាមបើករត់គេចខ្លួន ពេលមកចំណុចខាងលិចផ្លូវចូលវត្តឡោតេប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប បានបុកជាមួយគោយន្តកន្ត្រៃ០១គ្រឿងទៀត បើកក្នុងទិសដៅពីលិចទៅកើតរួចត់ឆ្វេង បើកបរដោយឈ្មោះ   ក្រិញ ជុំភេទ ប្រុសអាយុ ៣៥ឆ្នាំនៅភូមិឡោតេ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ
បណ្តាលឲ្យស្លាប់០២នាក់នៅនឹងកន្លែងកើតហេតុ អ្នកបើកគោយន្តនិងអ្នករួមដំណើរម្នាក់ជាប្រពន្ធ ចំណែកកូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់ ។ចំពោះអ្នកបើក រថយន្តនិងអ្នករួមដំណើរសរុប០៥នាក់ របួសធ្ងន់  ។អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងនិងមន្ទីរពេទ្យបង្អែកខេត្ត មិត្ត​ភាព​កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
លោកមាស ប្ញទ្ធី បានបញ្ជាក់ថា៖មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ  បណ្តាលមកពីអ្នកបើករថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកគោយន្តកន្ត្រៃបត់ឆ្វេងប្តូរ​ទិសមិនប្រយ័ត្ន។ចំពោះវត្ថុតាង ម៉ូតូគោយន្តនិងរថយន្តខូចធ្ងន់ នគរបាលជំនាញយកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុក ក្រោយពីពិនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print