រថយន្ត២គ្រឿង រួមជាមួយសាច់ជ្រូក ស្លាបមាន់និងប្រហិតចម្រុះចំនួន៣តោន ត្រូវមន្ត្រីជំនាញបង្ក្រាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វបានឃាត់ រថយន្ត២គ្រឿងដែលលួចដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោន ដឹកចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រកួនយកមកលក់ចែកចាយក្នុងទីផ្សារនៃខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកព្រំដែនបឹងត្រកួន ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ការបង្ក្រាបរថយន្តទាំង២គ្រឿងដែលលួចដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោនចេញពីប្រទេសថៃនោះ គឺស្ថិតក្រោមការដឹកនាំដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត២គ្រឿងម៉ាក ISUZU ពណ៌ស ជាប្រភេទរថយន្ត Pickup ពាក់ស្លាកលេខ ថៃឡង់ដ៍។
សមត្ថកិច្ចបន្ថែមថា ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះហើយ សមត្ថកិច្ចចម្រុះបានឆែកឆេរក្នុងរថយន្តរកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោន ដោយពុំមានលិខិតអនុញ្ញាតនាំចូលឡើយ។
លោកតាន់ ផាន់ណារ៉ាប្រាប់ថាក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print