លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងលោកស្រី ព្រមទាំងមាតា បិតា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគីរីរតនារាម

ចែករំលែក៖

ខេត្តកណ្តាល, នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា
ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី ព្រមទាំងមាតា បិតា និងមានការចូលរួមពី:
-លោក-លោកស្រីស្នងការរង
-លោកនាយការិយាល័យ​និងមន្ត្រីក្រោមឱវាទ
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជការវរៈ៦០៥
-លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ

បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគីរីរតនារាម(ហៅវត្តកំពង់ភ្នំក្នុង) ស្ថិតនៅក្នុងឃុំកំពង់ភ្នំ​ស្រុក​លើកដែក ខេត្ត​កណ្តាល​ រួមមាន៖
១-ទៀនព្រះវស្សា ចំនួន០២គូ
២- អង្ករ ០២តោន
៣-ទឹកសុទ្ធ ៥០កេស
៤-មីម៉ាម៉ា៥០កេស
៥-ត្រីខ ០២កេសធំ
៦- ទឹកផ្លែឈើ
២០កេស
៧-ទឹកស៊ីអីវ២០យួរ
៨-ទឹកត្រី ១០យួរ
៩-ម៉ាស០២កេសធំ
និងជូនតាជី និងកងកម្លាំងការពារ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន៤០,០០០រៀល អស់ចំនួន១,៨០០,០០០រៀល
សរុបថវិកាចំនួន១១,៣១៦,០០០រៀល។​

ព្រមទាំងបានប្រគេនបច្ច័យបន្ថែមចំនួន៥,០០០,០០០រៀល សម្រាប់តម្កល់ទុកប្រើប្រាស់កសាងក្នុងវិស័យព្រះពុទ្ធសាសនា ។

សរុបថវិកាចំណាយរួមទាំងអស់ចំនួន១៦,៣១៦,០០០រៀលរៀល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print