បើកម៉ូតូសណ្ដោងរ៉ឺម៉កខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តព្រូសពីក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AK-8572បើក បរដោយបុរសម្នាក់និងរួមដំណើរដោយស្ត្រីម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានជាន់ហ្វ្រ័ងបន្ថយល្បឿនព្រោះមានក្មេងនៅពីមុខ ស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IK-8047បើកបរដោយយុវជនម្នាក់ និងរួមដំណើរដោយយុវជនម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុកគូទរថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តព្រូសយល់ព្រមយកសំណង 80ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print