ភ្នំពេញ : នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកនាយឧត្តមសេនីយ៍វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅបន្ត ដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកពារាំង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ និងមន្រ្តីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត៕
...
ដោយ ៖ ស សម