ក្រសួង​បរិស្ថាន៖​ សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហះធ្ងន់ មានជាអាទិ បារត សំណ កាត់ម៉្ញូម សង្ក័សី និង នីកែល ។

មិនតែប៉ុណ្ណោះ​សារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយះការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ ។

ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលចូលទៅក្នុងបរិស្ថាន និង ដើម្បីការពារសុខភាពមនុស្ស សូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធះ ផ្សារទំនើប ។ កន្លងមកក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិលនៅបុរីប៉េងហួតបឹងស្នោ ស្ថានីយ៍ប្រេងឥន្ធះភីធីធី (និរោធ បូកគោ វត្តនាគវន្ត័ និង ផ្សារតូច ) ផ្សារទំនើបអេអន១ នរត្តមជីមម៉ុងម៉ល់ និងផ្សារទំនើបជីមម៉ុងបាក់ទូក ។

សូមជម្រាបថា​ ក្រសួងបរិស្ថាន​ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមិញនេះ​ បានដាក់ធុងប្រមូលថ្មពិលបន្ថែមនៅតាមទីតាំងផ្សារទំនើប ចំនួន​ ៨​ ទៀត រួមមាន​ ផ្សារទំនើប​ សូរិយា​ ផ្លាហ្សា​ ឡាក់គី​ Exchange Square Eden Garden អូឡាំព្យា​ ស្ទឹងមានជ័យ​ថ្មី​ និងធីខេ ហើយនឹងនៅស្ថានីយប្រេងឥន្ធនៈតូតាល់​ និងតេលា​ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យកសំណល់ថ្មពិលមកទុកក្នុងធុងប្រមូលថ្មពិល។

ដោយ​ឡែក​នៅពេលខាងមុខ ក្រសួងបរិស្ថាននឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះតាមទីតាំងសំខាន់ៗបន្ថែមទៀតនៅតាមបណ្តារខេត្តទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print