សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ បានគូសរំលេចនូវចំណុចចំនួន៥សំខាន់ៗ !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, បច្ចុប្បន្ន ទោះបីយើងរំពឹងថាវិបត្តិជំងឺកូវិt១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារ សន្ទុះនិងការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗកំពុងមានវឌ្ឍនភាពល្អប្រសើរក៏ដោយ ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះបង្កឡើង ដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាពសង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាព សាធារណៈ រឺលំហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ក្នុងបរិការណ៍នេះ យើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិនេះបានបញ្ចប់។ ឈរលើមូលដ្ឋាននេះ ខ្ញុំសូមអនុញ្ញាត គូសរំលេចនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី១. ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការមហា អនុតំបន់មេគង្គ ជាពិសេសការសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យដែលបានរួមចំណែកដល់ ការតភ្ជាប់តំបន់ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងសហគមន៍ តាមរយៈការអនុវត្ត បានពេញលេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០២២ ផែនការសកម្មភាពហាណូយ និងក្របខ័ណ្ឌវិនិយោគតំបន់ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅឆ្នាំ២០១៨ មកដល់ពេលនេះ។ តទៅមុខ កិច្ចសហប្រតិបត្តិការរបស់យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀត ដើម្បីប្រែក្លាយការគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់របស់ យើង។

ក្នុងន័យនេះ ខ្ញុំមានជំនឿថាការអនុម័ត”ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ជាមួយនឹងការដាក់ចេញនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មី+ “កម្មវិធីសហប្រតិបត្តិការអនុតំបន់ ដែល ផ្តោតសារៈសំខាន់លើកម្លាំងស្នូលនៃសហគមន៍, ការតភ្ជាប់ និងភាពប្រកួតប្រជែង ទន្ទឹមគ្នានឹងការ ប្រកាន់យកនូវគោលការណ៍គន្លឹះនៃចីរភាពនិងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុង និងក្រៅ និងបរិយាបន្ន ដើម្បីកសាងសហគមន៍មហាអនុតំបន់មេគង្គដែលមានអនាគតរួមគ្នា” នឹងក្លាយ ជាសសរស្ដម្ភដ៍រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន ជាពិសេសជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គម ក្នុងបរិការណ៍ដែលតំបន់និងសកលលោក កំពុងប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ។

ទី២. ក្នុងកម្រិតតំបន់ យើងបានមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមេគង្គ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍សមស្របដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ កាត់បន្ថយផលប៉ះពាល់ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលក៏បានបន្តខិតខំគ្រប់គ្រងសភាពការណ៍ ជំងឺកូវីង១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការចាក់វ៉ាក់សាំងឱ្យប្រជាជន និងការអនុវត្ត វិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះ ក្តី រលកថ្មីនៃជំងឺកូវីដ-១៩ នៅតែបង្កផលប៉ះពាល់ដ៍ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុង វិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១ នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។ ក្នុងបរិការណ៍នេះ ខ្ញុំយល់ថាកិច្ចខិតខំ រួមរបស់យើងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឱ្យ មានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ “ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងផែនការ ស្តារឡើងវិញ ឆ្នាំ២០២១-២០២៣ នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយការ ទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈ ក្នុងតំបន់។

ទី៣. ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន ខ្ញុំសូមឆ្លៀតឱកាសនេះវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសក្នុងតំបន់។ ក្នុងបរិការណ៍នេះ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយវាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណផងដែរដល់សហគមន៍អន្តរជាតិ ដែលបាន ចែករំលែកនិងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយ

ទ្វេភាគីជូនដល់កម្ពុជា។ នេះបង្ហាញឱ្យឃើញពីមិត្តភាព និងសាមគ្គីភាព ក្នុងស្ថានភាពអាសន្នមួយ ដូច ដែលខ្ញុំធ្លាប់បានលើកឡើងថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ដែលនឹងរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ និងការ ស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី៤. ពិតណាស់ថា ក្នុងបរិការណ៍ដ៍លំបាកនេះ ភារកិច្ចចំពោះមុខរបស់យើងជាបន្តទៀត មិន មែនត្រឹមតែផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងការរៀបចំផែនការអនុវត្ត ដើម្បីធានាការស្តារ ឡើងវិញនូវវិបុលភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវគិតផ្លូវផងដែរនូវការស្វះស្វែងកៀរគរប្រភព ហិរញ្ញប្បទានបន្ថែម ជាពិសេស ការបន្ស៊ីការផ្គុំផ្សំ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយនឹងហិរញ្ញប្បទាន ក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គដទៃទៀត ដើម្បីប្រែក្លាយតម្រោងទាំងឡាយរបស់យើងឱ្យទៅ ជាលទ្ធផលជាក់ស្តែង។ ទន្ទឹមនឹងនេះ ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការ មិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញប្បទានរបស់យើង។

ទី៥. ពាក់ព័ន្ធនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ មេគង្គ ខ្ញុំសូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៍ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូចនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ផ្តោតចម្បងលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំង ពលកម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម ៤.០ ក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ច ឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឱ្យមានភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះទៀត ការអភិវឌ្ឍ ទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទិក គួរត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងថែមទៀត។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះលោកថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធជំរុញឱ្យកម្ពុជាសម្រេចបានជោគជ័យក្នុង អាណត្តិរបស់ខ្លួនជាប្រធានមហាអនុតំបន់មេគង្គក្នុងឆ្នាំ២០២១ នេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរអង្គប្រជុំរបស់យើងប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ដើម្បីជាឧត្តម ប្រយោជន៍ជូនដល់តំបន់ និងប្រជាជនយើងទាំងអស់។ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលមហាអនុតំបន់ មេតង្គលើកទី៧ នាពេលនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print